ព័ត៌មាន
ឯកឧត្តម ហែម វណ្ណឌី ចុះពិនិត្យរោងចក្រទឹកស្អាតតាំងក្រសាំង និងប្រតិបត្តិករទឹកស្អាតស្រុកបារាយណ៍
កំពង់ធំ ៖ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម អញ្ជើញចុះពិនិត្យគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាំងក្រសាំង ស្ថិតនៅក្នុងស្រុកសន្ទុក ដែលកំពុង សាងសង់ និងប្រតិបត្តិករទឹកស្អាតមួយកន្លែងទៀត ដែលបាននិងកំពុងដំណើរការអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ នៅក្នុង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារក្រសួង ចុះពិនិត្យការដ្ឋានកំពុងសាងសង់ទឹករោងចក្រប្រព្រឹត្តកម្មទឹកស្អាតមួយកន្លែង ដែលបានកំពុង ដំណើរការសាងសង់ ស្ថិតនៅឃុំតាំងក្រសាំង ស្រុកសន្ទុក ជាសហគ្រាសសាធារណៈ ស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ទាប់មករដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យមើលទីតាំង ប្រតិបត្ដិករទឹកស្អាត លោក ឆេង ចាន់ធឿន មួយកន្លែងទៀត ស្ថិតនៅក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ទាក់ទិនគម្រោងសាងសង់ទឹករោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាំងក្រសាំងនេះ, លោកស្រី ឡេង សុភា អគ្គនាយករដ្ឋាករទឹក ស្ទោង និងតាំងក្រសាំង លើកឡើងឱ្យដឹងថា ចំពោះគម្រោងសាងសង់ទឹកស្អាតតាំងក្រសាំងនេះ បានចំណាយថវិកាក្នុងការសាងសង់ មានទឹកប្រាក់ប្រមាណ ៧ លានដុល្លារ ស្ថិតក្រោមជំនួបឧបត្ថម្ភរបស់ធនាគារពិភពលោក, គម្រោងនេះបានចាប់ផ្តើមសាងសង់ ចាប់ តាំងពីខែសីហា ឆ្នាំ២០២៤ មកដល់ពេលសម្រេចបាន ២០ ភាគរយ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥ ខាងមុខ មានសមត្ថភាព ផលិតប្រមាណ ៤ ៤០០ ម៉ែត្រគីបក្នុងមួយថ្ងៃ និងគម្រោងសាងសង់ស្ថានីយ៍បូមទឹកឆៅមួយកន្លែងទៀត មានសមត្ថភាពផលិតជាង ៤ ៨០០ ម៉ែត្រគីបក្នុងមួយថ្ងៃ ក្នុងនោះបន្ទាប់ពីរោងចក្រនេះបានសាងសង់រួចរាល់ រដ្ឋាករទឹកនឹងជំរុញបន្ថែមលើគម្រោងដែលមានស្រាប់ នៅទូទាំងស្រុក នៅក្នុងតំបន់សេវាកម្ម ដែលមានចំនួន៦ឃុំ ស្មើប្រមាណ ៧២ ភូមិ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាត សម្រាប់ប្រើប្រាស់។
សូមបញ្ជាក់ថា ជុំវិញវិស័យទឹកស្អាតនេះ, រាជរដ្ឋាភិបាល អាណត្តិទី៧ បានគិតគូរដល់ការពង្រឹងសមត្ថភាពផលិត និងការផ្តល់សេវា ផ្គត់ផ្គង់ទឹកស្អាតនៅគ្រប់តំបន់ទីប្រជុំជន រហូតដល់ទីជនបទដទៃទៀត សម្រាប់ការប្រើប្រាស់ទូទៅដល់សាធារណជន ដោយពង្រឹង និងនូវ ធានាប្រសិទ្ធភាពនៃការផលិត ការចែកចាយ និងការធ្វើអាជីវកម្មប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។ គិតត្រឹមឆ្នាំ ២០២៤ ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនទូទាំងប្រទេស មានប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ដែលទទួលបានប្រកាសអនុញ្ញាតពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួនសរុប ៤៥៤ ប្រកាស ដែលក្នុងនោះមានរដ្ឋាករទឹកសាធារណៈចំនួន ១១ (ស្មើនឹង១៤ប្រកាស) រួមមាន៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, រដ្ឋាករទឹកស្វយ័តសៀមរាប, ស្ទឹងត្រែង, បាត់ដំបង, កំពង់ចាម, ក្រុងស្ទឹងសែន, កំពត, មណ្ឌលគិរី, ពោធិ៍សាត់, ស្វាយរៀង និងរដ្ឋាករទឹកស្ទោង-តាំងក្រសាំង និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន មាន ចំនួន សរុប ៤៤០ប្រកាសផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week ago
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១
-
ព័ត៌មាន1 week ago
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មាន1 week ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន1 day ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន2 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន1 week ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
-
ព័ត៌មាន1 week ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ
-
ព័ត៌មាន1 week ago
សកម្មភាពរបស់កងកម្លាំងចម្រុះរបស់ថៃ ជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើ ៤ចំណុច