ព័ត៌មាន
លោកជំទាវ ចម និម្មល ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី Global Power Hour: Women Pioneering Change Across Continents នៃកម្មវិធី ASEAN Women Economic Summit នៅម៉ាឡេស៊ី
(ទីក្រុងគូឡាឡាំពួ, ម៉ាឡេស៊ី)៖ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម Tengku Zafrul Tengku Abdul Aziz រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី Global Power Hour: Women Pioneering Change Across Continents នៃកម្មវិធី ASEAN Women Economic Summit នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលរៀបចំឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥។
កិច្ចពិភាក្សានេះ បានដឹកនាំសម្របសម្រួលកិច្ចសន្ទនាដោយឯកឧត្តម Tengku Zafrul Tengku Abdul Aziz រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី និងមានការអញ្ជើញជាវាគ្មិនជាន់ខ្ពស់ដទៃទៀតដោយលោកជំទាវ Dyah Roro Esti Widya Putri អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី និង លោកស្រី Ng Wei Wei នាយកប្រតិបត្តិធនាគារ UOB។
កម្មវិធីនេះជាការប្រមូលផ្តុំនូវអ្នកដឹកនាំជាស្រ្តីទូទាំងតំបន់អាស៊ាន ដើម្បីផ្លាស់ប្តូរទស្សនៈស្ដីពីភាពជាអ្នកដឹកនាំកម្រិតគោលនយោបាយ និងគំនិតផ្តួចផ្តើមក្នុងគោលបំណងផ្តល់អំណាចដល់ស្ត្រីក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។ ក្នុងនោះដែរ លោកជំទាវរដ្ឋមន្រ្តីបានចែករំលែកទស្សនៈ និងបទពិសោធន៍ស្ដីពីតួនាទីដឹកនាំរបស់ស្ដ្រីក្នុងវិស័យសេដ្ឋកិច្ច ក៏ដូចជាបានលើកទឹកចិត្តនិងផ្តល់ដំបូន្មានមួយចំនួនដល់អ្នកដឹកនាំជាស្ត្រីជំនាន់ក្រោយ ដើម្បីបន្តដំណើរទៅមុខ និងលើកកម្ពស់តួនាទីរបស់ស្ដ្រី។










-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា