ព័ត៌មាន
ឯកឧត្តម ប៉ានខែម ប៊ុនថន អញ្ជើញសំណះសំណាល និងពិសាអាហារសាមគ្គីរវាងនាយកដ្ឋានព័ត៌មានរបស់គណបក្សជាមួយក្រុមប្រើប្រាស់បណ្តាលសង្គមចំនួន១៤៨ រូប
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉ានខែម ប៊ុនថន អនុប្រធានខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលគណបក្សទទូលបន្ទុកនាយកដ្ឋានព័ត៍មាន បានអញ្ជើញជាអធិបតីពិធីជួបជុំសំណះសំណាល និងពិសាអាហារសាមគ្គីរវាងនាយកដ្ឋានព័ត៍មានរបស់គណបក្សជាមួយក្រុមប្រើប្រាស់បណ្តាលសង្គមចំនួន ១៤៨ រូប។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីរឹតចំណងមិត្តភាព និងផ្លាស់ប្តូរមតិយោបល់ទៅលើបទពិសោធន៍នៃការប្រើប្រាស់បណ្តាញសង្គមដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងគោលបំណងលុបបំបាត់នូវព័ត៍មានក្លែងក្លាយ បំពុល ដែលមានចេតនាបន្តុះបង្អាប់និងបំផ្លាញកេរ្ត៏ឈ្មោះថ្នាក់ដឹកនាំ និងពង្រឹងបន្ថែមនូវសាមគ្គីភាព និងយុទ្ធសាស្ត្រចែកចាយឲ្យបានទូលំទូលាយនូវស្នាដៃរបស់គណបក្ស និងរាជរដ្ឋាភិបាល។
ឯកឧត្តមប្រធានក៏បានលើកឡើងបន្ថែមទៀតថាក្នុងនាមជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់មួយបាន និងកំពុងដឹកនាំប្រទេសឈរលើសច្ច:ភាព យើងត្រូវធ្វើការប្រើប្រាស់បណ្តាញសង្គមដោយឈរទៅលើច្បាប់របស់ប្រទេស ក៏ដូចជាគោរពតាមលក្ខខន្តិកៈរបស់គណបក្ស មិនត្រូវធ្វើការលាបព័ណ៍ទៅមក ប្រើប្រាស់ពាក្យអសុរស ផ្ទុយមកវិញយើងគួរផ្សព្វផ្សាយព័ត៍មានពិត ព័ត៍មានណាដែលបង្ហាញពីការអភិវឌ្ឍន៏ ស្នាដៃ និងសមិទ្ធផលរបស់ថ្នាក់ដឹកនាំប្រទេស។
ជាចុងក្រោយឯកឧត្តមប្រធានក៏បានថ្លែងកោតសរសើរដល់បងប្អូនក្រុមបណ្តាញសង្គមដែលកន្លងមកបានខិតខំថែរក្សា ការពារ សមិទ្ធផលរបស់បក្ស និងរដ្ឋាភិបាលនៅលើសមរភូមិបណ្តាញសង្គមយ៉ាងសស្រាក់ស្រាំ។ ឯកឧត្តមក៏បានលើកទឹកចិត្តឲ្យអ្នកគាំទ្រទាំងអស់គួរគប្បីសហការគ្នាដោយមិនប្រកាន់ក្រុម បក្សពួក ដើម្បីបម្រើប្រយោជន៍ឲ្យគណបក្ស ក៏ដូចជារដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត៕


-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម