ព័ត៌មាន
CCIED គ្រោងយកខេត្តកំពង់ធំអនុវត្តគម្រោងកែលម្អស្តង់ដារ អនាម័យ នៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវ
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (CCIED) នឹងជ្រើសរើសយកខេត្តកំពង់ធំ ជាខេត្តទី១ ក្នុងការសាកល្បង អនុវត្តគម្រោងកែលម្អស្តង់ដារ អនាម័យ នៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវ ដើម្បីជំរុញការលក់ដូរឱ្យមានរបៀបរៀបរយ មានអនាម័យ ខ្ពស់ និងបរិស្ថានល្អ ដើម្បីលើកកម្ពស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការទាក់ទាញវិស័យទេសចរណ៍ជាដើម។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើងក្នុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋ កិច្ចក្រៅប្រព័ន្ធ និងប្រកាសដាក់ឱ្យដំណើរការអនុវត្តគម្រោងកែលម្អស្តង់ដារ អនាម័យ នៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវ នៅខេត្ត កំពង់ធំ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ថា ទាក់ទិនការងារអាជីវកម្មតាមដងផ្លូវនេះ បើយោងតាមយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺបានចែងយ៉ាងច្បាស់ គឺមានប្រជាជនរាប់លាននាក់ធ្វើការក្នុងវិស័យក្រៅប្រព័ន្ធ ដែលបញ្ហានេះរាជរដ្ឋាភិបាល បានគិតគូរក្នុងក្របខណ្ឌទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី បន្តលើកឡើងថា ជុំវិញអាជីវកម្មតាមដងផ្លូវនេះ, ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្ត កំពង់ធំ គឺជាអភិបាលខេត្តទី១ ដែលបានធ្វើលិខិតមកកាន់ឯកឧត្តមផ្ទាល់ ក្នុងនាមជាប្រធានប្រធានគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមឱ្យជួយខេត្តកំពង់ធំ លើការអនុវត្តគម្រោងកែលម្អស្តង់ដារ អនាម័យ នៃអាជីវកម្មម្ហូបអាហារតាមដង ផ្លូវ ដើម្បីជំរុញឱ្យខេត្តនេះក្លាយជាតំបន់ទេសចរណ៍ ខេត្តដែលគេចង់មកលេង ជាពិសេសភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ ជាដើម។

ឯកឧត្តម នួន ផារ័ត្ន អភិបាលនិងគណៈអភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះប្រធានគណៈកម្មាធិការសម្រប សម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានជ្រើសរើសយកខេត្តកំពង់ធំ អនុវត្តគម្រោងសាកល្បង លើការកែលម្អស្តង់ដារ អនាម័យ នៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវ ដើម្បីជួយដល់ការរៀបរយលើបញ្ហាអនាម័យ និងបរិស្ថានល្អ ដែលនេះគឺជាការលើកកម្ពស់ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្ត មានមុខរបរកាន់តែរីកចម្រើន ជាពិសេសការចូលរួមទាក់ទាញភ្ញៀវទេសចរជាដើម ខណៈបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលបានកំពុងគិតគូរជួយលើកកម្ពស់ខេត្តកំពង់ធំដូចជា ការអភិវឌ្ឍក្រុងស្ទឹងសែន, ការអភិវឌ្ឍគម្រោងវារីប្បកម្មនៅក្នុង ស្រុកស្ទោង, ការបង្កើតសួនកសិឧស្សាកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅកំពង់ស្វាយ, ការជំរុញបង្កើតរោងចក្រនៅបារាយណ៍-តាំងគោក និង ការអភិវឌ្ឍផ្លូវថ្នល់ជាដើម ដើម្បីស្រូបយកភ្ញៀវទេសចរមិនឱ្យទៅហួសមកហួសទៀតឡើយ៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា