ព័ត៌មាន
ក្នុងឆ្នាំ២០២៥ ក្រសួងផែនការ បានលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ១០នាក់
នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងផែនការ សហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងផែនការ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ និងមន្ទីរផែនការទាំង២៥ រាជធានី-ខេត្ត។

ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានជម្រាបជូនអង្គសិក្ខាសាលាថា “ក្នុងឆ្នាំ២០២៥ ក្រសួងផែនការ បានលុបឈ្មោះមន្ត្រីរាជការ ចេញពីក្របខណ្ឌចំនួន ១០នាក់ (មន្ត្រីថ្នាក់កណ្កាល ចំនួន ០៥នាក់ និងមន្ត្រីថ្នាក់ក្រោមជាតិ ចំនួន ០៥នាក់) តាមរយៈការគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងដោយបញ្ញត្តិ។ ទាំងនេះជាសមិទ្ធផលមួយ ដែលរួមចំណែកដល់ការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសពិនិត្យឡើងវិញ ការវិភាគមុខងារ និងការធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការ។”

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា “ក្រសួងផែនការ បានបង្កើតក្រុមការងារចំនួន២ ដែលជាសេនាធិការក្នុងការចាត់ចែងកិច្ចការចាំបាច់នានា តាមការណែនាំរបស់រាជរដ្ឋាភិបាលរួមមាន៖ ១).ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងផែនការ ២).ក្រុមការងារបច្ចេកទេសការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងផែនការ។ ក្រុមការងារទាំងពីរនេះ បាន និងកំពុងខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច សហការសម្របសម្រួលជាមួយអគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងផែនការ ក្នុងការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធមន្ត្រី និងទិន្នន័យមន្ត្រីរបស់ក្រសួងផែនការ ដើម្បីរៀបចំរបាយការណ៍វឌ្ឍនភាពផ្ញើជូនក្រសួងមុខងារសាធារណៈ បន្ទាប់ពីក្រសួងបានបំពេញតារាងឧបសម្ព័ន្ធទាំងបួន ដែលកំណត់ដោយរាជរដ្ឋាភិបាល។”

“ក្រសួងផែនការ សូមគាំទ្រពេញទំហឹង ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការធ្វើទំនើបកម្មស្ថាប័ន ក្លាយទៅជារដ្ឋបាលសាធារណៈទំនើបដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ជាកិច្ចការដ៏មានសារៈសំខាន់មួយ ក្នុងការលើកកម្ពស់ដំណើរការកសាងរបស់ក្រសួង ស្ថាប័នឱ្យកាន់តែមានស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព នៅក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងបេសកកម្ម សំដៅឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល” ឯកឧត្តមបានបញ្ជាក់បន្ថែម។

សូមជម្រាបថា សិក្ខាសាលានេះ មានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបរួមមាន៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ រួមទាំងមានការចោទសួរពីសិក្ខាកាមមកកាន់វាគ្មិនទាំង ២រូប ឱ្យកាន់តែមានភាពស៊ីជម្រៅ ព្រមទាំងទទួលបាននូវគោលការណ៍ណែនាំ និងតម្រង់ទិសដ៏ត្រឹមត្រូវពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីជំរុញ និងពង្រឹងប្រសិទ្ធភាព ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ នៅក្នុងអធិការកិច្ចឱ្យកាន់តែប្រសើរបន្ថែមទៀត៕




-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម