ព័ត៌មាន
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម Vu Hong Thanh អនុប្រធានរដ្ឋសភាវៀតណាម
ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំទល់មុខរវាងថ្នាក់ដឹកនាំអាស៊ាននិងអាយប៉ាលើកទី១៤ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម Vu Hong Thanh អនុប្រធានរដ្ឋសភាវៀតណាម។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកជិតខាងល្អ មិត្តជាប្រពៃណី និងដៃគូយុទ្ធសាស្ត្រ កម្ពុជា-វៀតណាមតែងតែគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ ទាំងក្នុងក្របខ័ណ្ឌរដ្ឋាភិបាលនិងសភា។ ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីលើគ្រប់វិស័យ និងតែងតែគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរសភានានាទាំងក្នុងតំបន់និងសកលលោក ព្រមទាំងបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ប្រកបដោយស្មារតីភាតរភាព សំដៅលើកកម្ពស់ឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិជិតខាងទាំងពីរ។

ឯកឧត្តមប្រធានគណៈប្រតិភូរដ្ឋសភាវៀតណាម បានវាយតម្លៃខ្ពស់និងអបអរសាទរចំពោះការរីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា ក្រោមការដឹកនាំរបស់បក្ស រដ្ឋ រដ្ឋសភា និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជឿជាក់ថា កម្ពុជានឹងសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ភាគីវៀតណាមក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះយន្តការកិច្ចសហប្រតិបត្តិការបក្សនៃប្រទេសទាំង៣ កម្ពុជា វៀតណាម និងឡាវ និងបានសម្តែងនូវអំណរគុណចំពោះកម្ពុជា ដែលតែងតែគាំទ្រចំពោះតួនាទីរបស់វៀតណាមនៅក្នុងវេទិកាអន្តរជាតិទាំងក្នុងតំបន់និងពិភពលោក។ ភាគីវៀតណាមក៏បានថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានអញ្ជើញចូលរួមពិធីអបអរសាទរអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងហូជីមិញ កាលពីខែមេសា ឆ្នាំ២០២៥។
ប្រធានគណៈប្រតិភូវៀតណាមក៏បានគូសបញ្ជាក់អំពីដំណើរការកសាងបក្ស រដ្ឋ និងរដ្ឋសភានៃប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ទាំងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលបាននាំមកនូវសុខសុវត្ថិភាពតាមព្រំដែនប្រទេសនៃទាំងពីរ និងជាកាលានុវត្តភាពសម្រាប់ទំនាក់ទំនងប្រជាជាននិងប្រជាជនក្នុងការបន្តសហការគ្នាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។


-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា