ព័ត៌មាន
ពលរដ្ឋ និងកុមារ បន្តមកចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ នៅមណ្ឌលសុខភាពក្រាំងធ្នង់ ទប់ស្កាត់ការរីករាលដាល
ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ប្រភេទ ភីហ្វាយហ្សឺ(Pfizer) ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ និងកុមារ-ស្រី្ត ចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ ថ្នាំគ្រាប់ជីវជាតិអា(A) ថ្នាំគ្រាប់ទម្លាក់សត្វល្អិត ពីក្រុមការងារគ្រូពេទ្យនៃមណ្ឌលសុខភាពក្រាំងធ្នង់ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកស្រី សំ ម៉ាឡៃ ប្រធានមណ្ឌលសុខភាពក្រាំងធ្នង់ នៃការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តសែនសុខ (OD សែនសុខ) មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះថា បច្ចុប្បន្នមន្រី្តសុខាភិបាល នៃមណ្ឌលសុខភាពក្រាំងធ្នង់ បានផ្តល់សេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ២៤ម៉ោង ក្នុងមួយថ្ងៃ និង៧ថ្ងៃ ក្នុងមួយសប្តាហ៍។ ជាពិសេសបន្ទាប់ពីរកឃើញមានការឆ្លងដោយកន្លែងនៃជំងឺកូវីដ-១៩ ថ្មី JN.1 ព្រមទាំងទទួលបានការណែនាំភ្លាមៗពីក្រសួងសុខាភិបាល ក៏ដូចជាមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និងការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តសែនសុខ ក្រុមគ្រូពេទ្យយើង បានរៀបចំទីកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងមណ្ឌលសុខភាព និងចុះចាក់វ៉ាក់សាំងកូវីដ-១៩ តាមខ្នងផ្ទះរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងផ្តល់វ៉ាក់សាំងបង្ការជំងឺ១១មុខជូនកុមារ និងស្រី្តផងដែរ។
ចំណែកមន្រី្តរាជការ បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ បានអញ្ជើញមកចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានលើកឡើងរួមគ្នាថា ថ្ងៃនេះពួកគាត់បានមកចាក់វ៉ាក់សាំងកូវីដ-១៩ គឺទី១. ដើម្បីការពារសុខភាព ទី២.ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ ហើយការចាក់វ៉ាក់សាំងចាប់តាំងពីដូសទី១ រហូតដល់ដូសទី៥ និងដូសទី៦នេះ មានសុខភាពល្អ ទាក់ទងបញ្ហាជំងឺផ្តាសាយកន្លងមកធ្លាប់មានជំងឺផ្តាសាយញឹកញាប់។ ដោយឡែកនៅពេលចាក់វ៉ាក់សាំងកូវីដ-១៩ គឺជំងឺផ្តាសាយ ត្រូវបានកាត់បន្ថយច្រើន និងធ្វើឲ្យសុខភាពរបស់ពួកគាត់ មានភាពល្អប្រសើរ។
សូមរំលឹកថា បើយោងទៅតាមផេកផ្លូវការរបស់ក្រសួងសុខាភិបាល បានបញ្ជាក់នាព្រឹកថ្ងៃទី២៦ ខែឧសភានេះថា វីរុសកូវីដ-១៩ អូមីក្រុងបំប្លែងថ្មី ជេអិន១ (JN.1) ជាប្រភេទវីរុស ដែលឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស សូមអនុវត្តវិធានការ លាងដៃ ពាក់ម៉ាស់ក្នុងពេលចាំបាច់ ខ្ទប់មាត់ ច្រមុះ ពេលក្អក កណ្តាស់ ដោយប្រើផ្នត់កែងដៃកន្សែង ឬ ក្រដាសអនាម័យ រក្សាគម្លាតជាមួយបុគ្គលមានរោគសញ្ញាផ្តាសាយ។ សូមទៅចាក់វ៉ាក់សាំង កូវីដ-១៩ រាល់ ៦ខែម្តង ជាពិសេស ជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពសាំថយចុះ៕
អត្ថបទ រដ្ឋា














-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា