ព័ត៌មាន
ពលរដ្ឋជាង១សែន២ម៉ឺននាក់នៅខេត្ដស្វាយរៀងត្រូវបានធ្វើជីវមាត្របច្ចុប្បន្នភាពក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៥
ស្វាយរៀង ៖ លោក សុខ សាគុណ ប្រធានលេខាដ្ឋានគណៈកម្មការខេត្ដរៀបចំការបោះឆ្នោតខេត្តស្វាយរៀងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រាប់់ ទូរទស្សន៏ BTV តាមសារតេឡេក្រាមអោយដឹងថា ក្នុងរយះពេល២៦ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ពលរដ្ឋដែលដល់អាយុចុះឈ្មោះបោះឆ្នោត១៨ឆ្នាំ និងអ្នកផ្ទេរចូល មករួមរស់នៅតាមគ្រួសារ នៅតាមបណ្តាឃុំ សង្កាត់ នៃខេត្ត បានមកធ្វើការចុះឈ្មោះថ្មីមានចំនួន១សែន០ពាន់៨៣២នាក់ស្មើនិង៨១.៤៥% កែតម្រូវទិន្ននយ័ មានចំនួន៦ម៉ឺន៥ពាន់៣១១នាក់ ធ្វើបច្ចុប្បន្នជីវមាត្រចំនួន ១សែន២ម៉ឺន០ពាន់៨៣៥នាក់ ស្មើនិង៤៥.៨៣% និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន២ពាន់១១៨នាក់ ។
លោកបានបញ្ជាក់ថា បើតាមការប៉ាន់ស្មានរបស់គណៈកម្មការរៀបចំបោះឆ្នោតខេត្ត ស្វាយរៀងបច្ចុប្បន្នមាន ពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំឡើងចំនួន ៤សែន៤ម៉ឺន០ពាន់៧៤៦នាក់ ក្នុងនោះពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៤ចំនួន៤សែន២ម៉ឺន៥ពាន់០២៥នាក់ ពលរដ្ឋទើបគ្រប់អាយុ១៨ឆ្នាំឡើងមានចំនួន៤ពាន់៣៥៨នាក់ ពលរដ្ឋមិនដែលបានចុះឈ្មោះបោះឆ្នោតមានចំនួន៧ពាន់១៦៣នាក់ ពលរដ្ឋដែលត្រូវបានចុះឈ្មោះមានចំនួន១ម៉ឺន៣ពាន់២៩៩នាក់ ពលរដ្ឋត្រូវធ្វើបច្ចុប្បន្នភាពទិន្ននយ័មានចំនួន២សែន៦ម៉ឺន៣ពាន់៦៥០នាក់ ការិយាលយ័បោះឆ្នោតសរុប១ពាន់០ពាន់៣៤ការិយលយ័ ។
លោកបានបញ្ជាក់បន្ថែមថានៅក្នុង ដំណើរការចុះឈ្មោះបោះឆ្នោតរយះពេល២៦ថ្ងៃ នៅគ្រប់ការិយាលយ័បោះឆ្នោតទូទាំងខេត្តទទួលបានសន្តិសុខល្អប្រសើរក្រោមការចូលរួមរក្សាសន្តិសុខពីមន្ត្រីមានសម្ត្ថកិច្ច ។






-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា