ព័ត៌មាន
ស្នងការនគរបាលរាជធានីភ្នំពេញ បន្តឧបត្ថម្ភថវិកា២លានរៀលដល់កម្លាំងនគរបាលដែលបង្រ្កាបជនសង្ស័យ០៣នាក់ធ្វើសកម្មភាពឆក់ខ្សែ.កពលរដ្ឋ
ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តលើកទឹកចិត្ត ឧបត្ថម្ភថវិកា២លានរៀលដល់កម្លាំងនគរបាលដែលបង្រ្កាបជនសង្ស័យ០៣នាក់ធ្វើសកម្មភាពឆក់ខ្សែកពីជនរងគ្រោះ។
ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើង នៅវេលាម៉ោង០៨យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ កម្លាំងនគរបាលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល បើកការស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ នៅចំណុចលើផ្លូវបេតុង ក្រុមទី១ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង០៩និង២០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ យុវតីរងគ្រោះបានដើរទៅទិញនំញាំម្នាក់ឯង ហើយដើរតាមផ្លូវបេតុង ក្រុមទី៥ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញត្រឡប់មកផ្ទះវិញខណៈពេលនោះជនសង្ស័យចំនួន០៣នាក់ជិះម៉ូតូ០១គ្រឿងមកដល់ចំណុចកើតហេតុឃើញក្មេងស្រីរងគ្រោះកំពុងតែដើរម្នាក់ឯង ឆ្លៀតឱកាសស្ងាត់ ជនសង្ស័យក៏បានធ្វើសកម្មភាពចុះពីលើម៉ូតូរួចទៅកញ្ឆក់យកខ្សែក ពី ក្មេងស្រីរងគ្រោះបានសម្រេចហើយគេចខ្លួនបាត់ទៅ ។បន្ទាប់មកម្តាយជនរងគ្រោះបានដឹងថាកូនរបស់ខ្លួនបាត់ខ្សែក ក៏នាំកូនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ត្រូវនគរបាលសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ




-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា