ព័ត៌មាន
ដៃគូអន្តរជាតិបន្តជួយជ្រោមជ្រែងប្រទេសកម្ពុជាដើម្បីឆ្លើយតបទៅតំរូវការស្តង់ដារកូដិចអន្តរជាតិ
ភ្នំពេញ ៖ដៃគូរអន្តរជាតិបន្តជួយជ្រោមជ្រែងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតំរូវការស្តង់ដារកូដិចអន្តរជាតិ។ កូដិច ឬក្រមអាហារ គឺជាបណ្តុំនៃស្តង់ដារម្ហូបអាហារអន្តរជាតិដែលបានបង្កើតដោយអង្គការអន្តរជាតិពីរធំៗគឺអង្គការ WHO និង អង្គការ FAO។
លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា អង្គការ FAO បានធ្វើការយ៉ាងជិតស្និតក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់មាតិយោបល់បច្ចេកទេសផ្សេងៗ ដើម្បីឱ្យកម្ពុជាទទួលបានស្តង់ដារកូដិចអន្តរជាតិ។ ការថ្លែងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំជាន់ខ្ពស់ និងសិក្ខាសាលាតម្រង់ទិសអំពីកូដិច (High-level Advocacy Meeting on Codex and codex orientation workshop) នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ ស្ថិតនៅសណ្ឋាគារ Sun and moon រាជធានីភ្នំពេញ។
លោក ស្រ៊ីដារ ដារម៉ាពូរី មន្រ្តីជាន់ខ្ពស់ផ្នែកសុវត្ថិភាពម្ហូបអាហារ និងអាហារូបត្ថម្ភរបស់អង្គការ FAO បានលើកឡើងដែរថា កូដិគឺជាបណ្តុំនៃស្តង់ដារម្ហូបអាហារអន្តរជាតិដែលបានបង្កើតឡើង ដោយគណៈកម្មាធិការដូដិច ដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់អង្គការ FAO និងWHO ក្នុងគោលបំណងការពារសុខភាពរបស់អ្នកប្រើប្រាស់ និងជួយជំរុញការអនុវត្តដោយស្មើភាពនៅក្នុងពាណិជ្ជកម្ពុជាអាហារ/ស្បៀង។ សម្រាប់ប្រទេសកម្ពុជាការចូលរួមក្នុងការងារកូដិច គឺជាឱកាសពិសេសក្នុងផ្សារភ្ជាប់ខ្លួនទៅនឹងស្តង់ដារពិភពលោក ពង្រឹងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារជាតិ និងបើកច្រកទីផ្សារថ្មីសម្រាប់ផលិតផលកម្ពុជា។
ឯកឧត្តម កែ គី រដ្ឋលេខាធិការក្រសួងឧហ្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ដែរថា ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការកូដិចអន្តរជាតិតាំងពីឆ្នាំ ១៩៧៥ ក្នុងគោលបំណងដើម្បីទទួលបាននូវការធ្វើពាណិជ្ជកម្មស្មើភាព និងទទួលបាននូវសុវត្ថិភាពម្ហូបអាហារការពារសុខភាពអ្នកប្រើប្រាស់តាមរយៈការចូលរួមក្នុងការបង្កើតស្តង់ដារម្ហូបអាហារកូដិចអន្តរជាតិ និងទាញយកស្តង់ដារម្ហូបអាហារអន្តរជាតិ នេះមកប្រើប្រាស់ធ្វើជាស្តង់ដារជាតិកម្ពុជា ដើម្បីងាយស្រួលក្នុងការធ្វើសមាហរណកម្មបទបញ្ញត្តិម្ហូបអាហាររបស់កម្ពុជាឱ្យចុះសម្រុងជាមួយស្តង់ដារអន្តរជាតិ ដែលផ្តល់ភាពងាយស្រួលដល់ផលិតផលរបស់កម្ពុជាក្នុងការនាំចេញទៅកាន់ទីផ្សារទូទាំងពិភពលោក និងទទួលការនាំចូលផលិតផលពីបរទេសមកវិញក្នុងលក្ខណៈស្តង់ដារស្មើភាពគ្នា។
គួរបញ្ជាក់ដែរថា ដើម្បីឱ្យកម្ពុជាអាចចូលរួមសកម្មក្នុងការងារស្តង់ដារកូដិចអន្តរជាតិ អង្គការកូដិចដែលជាអង្គការមួយកើតឡើងពីគំនិតផ្តួចផ្តើម របស់អង្គការអន្តរជាតិពីរធំគឺអង្គការ WHO និង អង្គការ FAO បានតម្រូវឱ្យរដ្ឋជាសមាជិករបស់កូដិច ដែលមានកម្ពុជា ផងនោះត្រូវបង្កើតចំនុចទំនាក់ទំនងកូដិចជាតិ (National Codex Focal Point) ហើយដែលចំនុចទំនាក់ទំនងនេះ ត្រូវបានបង្កើតឡើងដំបូងនៅក្រសួងពាណិជ្ជកម្ម និងថ្មីៗនេះបានផ្ទេរមកវិទ្យាស្ថានស្តង់ដាករម្ពុជា នៅថ្ងៃ០៥ ខែ ធ្នូ ឆ្នាំ ២០២៤។ អត្ថបទ ៖ ទូច សោភ័ណ





-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម