ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ រាជរដ្ឋាភិបាលកម្ពុជា ខិតខំលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសសិទ្ធិស្រ្តី ខុសពីប្រទេសមួយចំនួន ស្ត្រីត្រូវបានបំបិទសិទ្ធិ មិនឱ្យរៀនសូត្រខ្ពង់ខ្ពស់ និងមិនមានសិទ្ធិជ្រើសរើសគូអនាគត
កំពង់ចាម ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងសាលប្រជុំរបស់សាលាខេត្តកំពង់ចាម ដែលមានការចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត រដ្ឋបាលសាលាខេត្ត កងរាជអាវុធហត្ថ នគរបាល តំណាងពន្ធនាគារ និស្សិត គរុសិស្ស រួមទាំងអ្នកនាំពាក្យតាមអង្គភាពនីមួយៗ ប្រមាណជា ៦០០នាក់ ។ សិក្ខាសាលានេះ រៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា សិក្ខាសាលានាពេលនេះ រៀបចំឡើងក្នុងគោលបំណង (១)បង្ហាញពីកិច្ចខំប្រឹងប្រែង និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា (២)បង្ហាញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ (៣)បញ្រ្ជាបការយល់ដឹងបន្ថែមដល់អង្គភាព ថ្នាក់ក្រោមជាតិ ឱ្យយល់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស និង(៤)ជំរុញការចូលរួមរបស់អង្គភាពថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសេចក្តីសង្កេតសន្និដ្ឋាន (អនុសាសន៍) នៃរបាយការណ៍ជាតិស្តីពីកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កម្ពុជាបានទទួលយកកតិកាសញ្ញា អនុសញ្ញាអន្តរជាតិចំនួន ៨លើ៩ និងខ្លឹមសារនៃកតិកាសញ្ញា អនុសញ្ញាអន្តរជាតិទាំងនោះត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា មានន័យថា ក្រោយពីកម្ពុជាទទួលយកនូវកតិកាសញ្ញា អនុសញ្ញាអន្តរជាតិទាំងនេះ កម្ពុជាត្រូវជាប់កាតព្វកិច្ចដ៏ធំនោះគឺការធ្វើរបាយការណ៍ជាតិ និងបញ្ជូនគណៈប្រតិភូសិទ្ធិមនុស្ស ទៅការពាររបាយការណ៍ទាំងនោះ នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានកត់សម្គាល់ថា កម្ពុជាបានស្វាគមន៍ និងអនុញ្ញាតឱ្យមានអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ និងដាក់ការិយាល័យរបស់ខ្លួននៅកម្ពុជា តាំងពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តរហូតមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននេះផងដែរ។ ការដាក់ការិយាល័យរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនេះ មិនមែនមានន័យថា កម្ពុជាមិនគោរពសិទ្ធិមនុស្សនោះទេ ផ្ទុយទៅវិញ គឺក្នុងគោលដៅតាមដានការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា។ មិនតែប៉ុណ្ណោះ គ.ស.ម.ក. មិនដែលបដិសេធ និងតែងតែទទួលស្វាគមន៍ពិភាក្សាជាមួយតំណាងស្ថានទូតនានា រួមទាំងអង្គការអន្តរជាតិផងដែរ។ ឯកឧត្តមបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា។ ជាពិសេស កម្ពុជាបានការពារ និងគោរពសិទ្ធស្រ្តី ខុសពីប្រទេសមួយចំនួននៅលើពិភពលោក ដែលស្ត្រីត្រូវបានបិទសិទ្ធិ សូម្បីតែប័ណ្ណបើកបរ មិនឱ្យរៀនសូត្រខ្ពង់ខ្ពស់ និងមិនមានសិទ្ធជ្រើសរើសគូអនាគត។
បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា អ្វីដែលយើងគ្រប់គ្នាគួរមានមោទនភាពបំផុតក្នុងនាមជាប្រជាជនខ្មែរនោះ គឺកម្ពុជា ពុំមានទោសប្រហារជីវិតដូចប្រទេសដទៃឡើយ ដែលការលុបចោលទោសប្រហារជីវិតនេះ គឺជាការបំពេញកាតព្វកិច្ចមួយដ៏សំខាន់បំផុត ស្របតាមនិយាមនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានកត់សម្គាល់ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅរៀបរាប់ពីវឌ្ឍនភាព ក៏ដូចជាភាពរីកចម្រើននៅក្នុងខេត្តទាំង មូល ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំជាខ្លាំងផង ដែរ។
មួយវិញទៀត គ.ស.ម.ក ក៏តែងតែចូលរួម ការពារសិទ្ធិរបស់បងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា និងជនមានពិការភាព ហើយសេរីភាពនៃជំនឿសាសនា ក៏ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមានសិទ្ធិពេញលេញក្នុងការជ្រើសរើសផងដែរ៕








-
ព័ត៌មាន2 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន4 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoកម្ពុជា បន្តតវ៉ាជំទាស់ នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងការកាន់កាប់ទឹកដីកម្ពុជា ដាក់របាំងកុងតឺន័រ និងសាងសង់ផ្លូវចូលទៅតំបន់មួយចំនួន ក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់
-
កីឡា5 days agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
កីឡា1 week agoជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម
-
ព័ត៌មាន1 week agoពិធីចាប់ត្រីឡើងមាឃ អ្នកស្រុកអង្គរ នៅតែបន្ដធ្វើរៀងរាល់ឆ្នាំ ខណៈទិន្នផលត្រីឆ្នាំនេះ កើនឡើងច្រើន
-
ព័ត៌មាន4 days agoសម្ដេចធិបតី និងលោកជំទាវបណ្ឌិត សួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលី
-
ព័ត៌មាន5 days ago រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុលដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា