ព័ត៌មាន
មណ្ឌលសុខភាពចំនួន២ នៅស្រុកអូរជ្រៅ និងស្រុកថ្មពួក ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
មណ្ឌលសុខភាពចំនួន២ មានមណ្ឌលសុខភាពគំរូ ឃុំគំរូ ស្រុកថ្មពួក និងអគារមណ្ឌលសុខភាពគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ក្រោមគម្រោងថវិកាគុណប្រយោជន៍របស់រដ្ឋបាលខេត្ត ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៥នេះ។
ក្នុងពិធីនោះដែរឯកឧត្ដម អ៊ុំ រាត្រី ផ្តល់អនុសាសន៍លើចំណុចសំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធចំនួន៦ចំណុច សំខាន់ៗរួមមាន ៖ ១-យកចិត្តទុកដាក់លើការងារសំខាន់ចាំបាច់នានាដូចជា ការរៀបចំសួនច្បារ សោភ័ណភាព អនាម័យល្អ បរិស្ថានស្អាត ការដាំដើមឈើឱ្យមានពណ៌បៃតងជានិច្ចតាមរយៈការសហការ និងកៀរគរឱ្យមានការចូលរួមពីសំណាក់ព្រះសង្ឃ នាយកសាលាសិស្សានុសិស្ស អង្គការដៃគូ សប្បុរជន អាជីវករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលនេះគឺជាគំរូដ៏ល្អសម្រាប់ការងារសង្គមទាំងមូល, ២-លោក លោកស្រី ប្រធានមណ្ឌលសុខភាពដែលទទួលបាននូវសមិទ្ធផលថ្មីនេះ ត្រូវយកចិត្តទុកដាក់ថែទាំអគារ និងថែរក្សាទ្រព្យសម្បត្តិទាំងអស់ ឱ្យបានគង់វង្សយូរអង្វែង និងប្រើប្រាស់ ឱ្យអស់លទ្ធភាព ក្នុងការបម្រើសុខភាពជូនប្រជាជន ឱ្យកាន់តែល្អប្រសើរ , ៣-មន្ត្រីសុខាភិបាលទាំងអស់ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេស នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ក្រុង-ស្រុក និងរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌ សុជីវធម៌ ជាមួយនឹងអ្នកជំងឺទូទៅ ពិសេសអ្នកជំងឺក្រីក្រ ដោយមិនត្រូវគិតពីរបាំងហិរញ្ញវត្ថុ, ៤-បន្តការយកចិត្តទុកដាក់ និងចូលរួមឱ្យបានសកម្មតាមដានបញ្ហាជំងឺឆ្លង ជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈផ្សេងទៀត ដែលអាចមានហានិភ័យខ្ពស់ចំពោះសុខភាព, ៥-អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ចូលរួមសហការ និងជួយគាំទ្រដល់ការថែទាំសុខភាពបឋម និងបង្កលក្ខណៈងាយស្រួលដល់មន្ត្រី សុខាភិបាលដែលបម្រើការនៅមូលដ្ឋានសុខាភិបាលអាចអនុវត្តការបំពេញភារកិច្ចដោយបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់,៦ -អំពាវនាវដល់អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន បន្តការជួយគាំទ្រ និងចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាល ក៏ដូចជាវិស័យអប់រំនៅក្នុងខេត្តបន្ទាយមានជ័យ បន្តទៀត។
សូមបញ្ជាក់ថា មណ្ឌលសុខភាពទាំង២កន្លែង មានទំហំខ្នាត ១៥ម៉ែត្រ គុណ១៣ម៉ែត្រ កម្ពស់២ជាន់ដូចគ្នា ទាំងមណ្ឌលសុខភាពគំរូ ឃុំគំរូ ស្រុកថ្មពួក ទាំងមណ្ឌលសុខភាពគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ដែលចំណាយថវិកាអស់សរុបចំនួន ១.៨២០.០០០.០០០៛ (មួយពាន់ប្រាំបីរយម្ភៃលានរៀលគត់) ស្មើនឹងប្រមាណជាជាង ៤៥ ម៉ឺនដុល្លាអាមេរិក ៕អត្ថបទ សារិទ្ធិ









-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម