ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ជួបសំណេះសំណាលជាមួយនិវត្តជនខេត្តពោធិ៍សាត់ចំនួន៧០០នាក់
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជនខេត្តពោធិ៍សាត់ចំនួន៧០០នាក់ ដើម្បីពន្យល់ពីគោលបំណងវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការបញ្ជូលនិវត្តជនទាំងអស់ក្នុងការគ្រប់គ្រងសមាគមអតីតយុទ្ធជនកម្ពុជាតែមួយ។

តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក) នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល ជាមួយនិវត្តជនខេត្តពោធិ៍សាត់ ក្នុងគោលបំណងស្តាប់ និងពន្យល់ពីការពង្រាងវិសោធនកម្មលក្ខន្តិកៈ សមាគមអតីតយុទ្ធជន ឱ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់ ដោយរួមបញ្ចូលទាំងមន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលចូលនិវត្តន៍។

ពិធីសំណេះសំណាលនេះត្រូវបានធ្វើឡើង នៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត, លោក លោកស្រី ជាសមាជិក សមាជិកា សមាគមអតីតយុទ្ធជនកម្ពុជា និងមន្រ្តីពាក់ព័ន្ធ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់បងប្អូននិវត្តជនខេត្តពោធិ៍សាត់ទាំងអស់។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានឱ្យដឹងថា ក្នុងជំនួបសំណេះសំណាល ជាមួយបងប្អូននាថ្ងៃនេះ គឺផ្ដោតសំខាន់ ដើម្បីស្តាប់យោបល់របស់និវត្តជន ក្នុងពេលថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនរៀបចំការធ្វើវិសោធនកម្មលក្ខន្តិកៈ របស់សមាគមអតីតយុទ្ធជនកម្ពុជា ទៅជា«សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» តបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងផែនការដាក់បញ្ចូលនិវត្តជននៃមន្រ្តីរាជការស៊ីវិលចូលទៅក្នុងសមាគមអតីតយុទ្ធជនកម្ពុជា។

ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ថា គោលបំណងរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ ពោលគឺទាំងមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ដោយមិនទុកឱ្យមន្ត្រីចូលនិវត្តន៍ណាម្នាក់ នៅឯកោ និងរស់នៅដោយលំបាកឡើយ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍លើកឡើងនូវចំណុចស្នូលសំខាន់ ទាក់ទងទៅនឹងការធ្វើវិសោធនកម្មលក្ខន្តិកៈ អតីតសមាគមយុទ្ធជនកម្ពុជា ដោយសម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ឱ្យមានការរៀបចំ ដើម្បីឈានទៅដល់ការធ្វើវិសោធនកម្ម លក្ខន្តិកៈ អតីតយុទ្ធជនកម្ពុជា សំដៅធ្វើយ៉ាងណាឈានទៅដល់ការគ្រប់គ្រង និងជួយជំរុញបន្ថែមទៀតដល់និវត្តជនទូទៅ ដោយមិនចំពោះតែអតីតយុទ្ធជន កន្លងមកនោះទេ។
តាមរយៈពិធីសំណេះសំណាលនេះ ឃើញថាគ្រួសារនិវត្តជនខេត្តពោធិ៍សាត់បានសាទរ និងគាំទ្រ ចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចតែងតែគិតគូរជួយដល់អ្នកចូលនិវត្ដន៍ទាំងអស់ ទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដែលចូលនិវត្តន៍ ដើម្បីឱ្យពួកគាត់បានចូលនៅក្នុងក្របខ័ណ្ឌ នៃ«សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា»៕ អត្ថបទ សេក ឧត្តម


-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម