ព័ត៌មាន
កម្ពុជាផ្សព្វផ្សាយលទ្ធផលការធ្វើអង្កេតក្នុងភាពដៃគូសកល សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍
កម្ពុជាផ្សព្វផ្សាយលទ្ធផលស្តីពីការធ្វើអង្កេតលើកទី៤ ក្នុងភាពជាដៃគូសកល សម្រាប់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយការអង្កេតនេះត្រូវបានប្រើប្រាស់ទិន្នន័យភាគច្រើន ក្នុងប្រព័ន្ធទិន្នន័យស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការនៅកម្ពុជា ដែលជាមូល ដ្ឋានដ៏សំខាន់សម្រាប់ការប្រមូលទិន្នន័យពីដៃគូអភិវឌ្ឍន៍។

ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសសកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើជាសហប្រធាន ជាមួយលោកស្រី Alissar Chaker, តំណាងប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល ស្តីពីការធ្វើអង្កេតលើកទី៤ ស្តីពីភាពជាដៃគូ សកលសម្រាប់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ចំពោះតំណាងរាជរដ្ឋាភិបាល ដែលមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាង ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពី អាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការបន្តទទួលស្គាល់ពីតួនាទីសំខាន់ នៃស័ក្តិសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងថ្លែង អំណរគុណដល់តួអង្គអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការធ្វើអង្កេតលើកទី៤ ស្តីពីភាពជាដៃគូសកលសម្រាប់ ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅក្នុងឆ្នាំ២០២៤ និងបានធ្វើឱ្យកិច្ចដំណើរការប្រព្រឹត្តទៅដោយភាពជោគជ័យខ្ពស់។

គួរកត់សម្គាល់ថា ការធ្វើអង្កេតត្រូវបានប្រើប្រាស់ទិន្នន័យភាគច្រើន ក្នុងប្រព័ន្ធទិន្នន័យស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការ នៅកម្ពុជា ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការប្រមូលទិន្នន័យពីដៃគូអភិវឌ្ឍន៍ ដែលចូលរួមការអង្កេតនេះ ។ ទន្ទឹមនេះ, សូចនាករសំ ខាន់ៗដែលបានកំណត់ក្នុងការធ្វើអង្កេត ទទួលបានពិន្ទុល្អប្រសើរ ប្រៀបធៀបនឹងការអង្កេតនៅក្នុងឆ្នាំ២០១៨ កន្លងមក។ កិច្ចប្រជុំក៏បានឯកភាពជាគោលការណ៍ លើការកំណត់អាទិភាពការងារជំហានបន្ទាប់ ក្នុងការលើកកម្ពស់ស័ក្តិសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍នៅកម្ពុជា ដែលជាការងារដំណាក់កាលចុងក្រោយនៃការធ្វើអង្កេតនេះ។ ការត្រៀមរៀបចំផែនការសកម្មភាព ជាក់លាក់ដែល ត្រូវអនុវត្ត និងការគ្រោងរៀបចំកិច្ចពិគ្រោះយោបល់ពហុភាគីថ្នាក់ជាតិ សំដៅបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា