ព័ត៌មាន
សួនកសិ-ឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំមួយ នឹងលេចរូបរាងនៅក្នុងខេត្តកំពង់ធំឆាប់ៗ
ខេត្តកំពង់ធំគ្រោងបង្កើតសួនកសិ-ឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំមួយ ដែលនឹងស្រូបយកគ្រាប់ស្វាយចន្ទីស្រស់ក្នុងស្រុក ជាច្រើន សម្រាប់ផ្គត់ផ្គង់ក្នុងដំណើរការខ្សែច្រវាក់ផលិតកម្ម ដោយកសិ-ឧស្សាហកម្មនេះនឹងស្រូបយកំលាំងពលកម្មជាច្រើនចូលបម្រើ ការងារ ដែលនឹងចូលរយំចំណែកបង្កើនប្រាក់ចំណូលដល់ការរស់នៅរបស់ប្រជាជន។

ឯកឧត្តម នួន ផារ័ត្ន អភិបាលនិងគណៈអភិបាលខេត្តកំពង់ធំ លើកឡើងក្នុងការប្រកាសដាក់ឱ្យដំណើរការអនុវត្តគម្រោង កែលម្អស្តង់ដារ អនាម័យ នៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវ នៅខេត្តកំពង់ធំ នៅចុងសប្តាហ៍ កន្លងមកថា ជុំវិញបញ្ហាសេដ្ឋកិច្ចនៅខេត្ត កំពុងធំ ប្រជាជនភាគច្រើនគឺធ្វើស្រែនិងចម្ការ។ ដើម្បីជំរុញឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានជំរុញឱ្យខេត្តបង្កើតនូវធំៗចំនួន៣រួមមាន៖ ការបង្កើតគម្រោងវារីប្បកម្មនៅក្នុងស្រុកស្ទោង បច្ចុប្បន្ន ខេត្តបានកំពុងសម្របសម្រួល ដោយគម្រោងនេះនិងអាចស្រូបយកកំលាំងពលកម្មប្រមាណ ២ ពាន់នាក់។ ក្រៅនេះសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យបង្កើតគម្រោង រោងចក្រកាត់ដេរនៅបារាយណ៍តាំង-គោក ប្រសិនបើគម្រោងនេះដំណើរការបន្ថែមទៀត
នឹងអាចស្រូបយកកំលាំងធ្វើការមួយផ្នែកធំថែមទៀត។
ឯកឧត្តមអភិបាល បន្តថា ចំណែកគម្រោងកែច្នៃគ្រាប់ស្វាយចន្ទី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យខេត្ត បង្កើតសួនកសិ-ឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយដ៏ធំមួយ នៅជាប់ព្រំប្រទល់ស្ទឹងសែន-កំពុងស្វាយ ដែលតាមតាមរយៈនេះ បង ប្អូនយើងលែងនាំគ្រាប់ស្វាយចន្ទីស្រស់នៅប្រទេសជិតខាងទៀតហើយ។ ដែលបញ្ហានេះ ឯកឧត្តមអភិបាល សូមប្រជាជនដែលដាំដុះ ស្វាយចន្ទី ត្រូវថែទាំ និងយកចិត្តទុកដាក់លើការដាំដុះបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារឱ្យកាន់តែប្រសើរ។
ទាក់ទងការដាំដុះស្វាយន្ទីនៅខេត្តកំពង់ធំ, កន្លងមកនេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ថ្លែងឱ្យដឹងថា កម្ពុជាមានផ្ទៃដីដែលដាំដុះស្វាយចន្ទីប្រមូលផលសរុប មានចំនួនជាង ៥២ ម៉ឺនហិចតា ក្នុងនោះខេត្តកំពង់ធំមានផ្ទៃដីដាំដុះច្រើនជាង គេ មានចំនួនប្រមាណជាង ១៧ ម៉ឺនហិចតា ផ្ទៃដីប្រមូលផលមានជាង ១៤ ម៉ឺនហិចតា និង ៣ ម៉ឺនហិចតាផ្សេងទៀតកំពុងដាំដុះ។
សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពុងធំ មានរោងចក្ររបស់ក្រុមហ៊ុន MIRARTH Agritech មួយ ស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ ដោយរោងចក្រនេះបានកំពុងធ្វើការកែច្នៃ និងបានប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ពីសហគមន៍មួយចំនួនដូចជា សហគមន៍ សាលាវិស័យ, សហគមន៍ឃុំក្រយា, និងសហគមន៍សន្ទុក, ព្រមទាំងសហគមន៍ទំនើបចំនួន៣ផ្សេងទៀត ក្នុងខេត្តកំពង់ធំ និងបាន កំពុងស្រូបយកគ្រាប់ស្វាយចន្ទីស្រស់ក្នុងស្រុកប្រមាណ ៦ តោន ក្នុង១ថ្ងៃៗ ក្នុងនោះក្រុមហ៊ុនគ្រោងពង្រីកសមត្ថភាពកែច្នៃ បន្ថែម ទៀត ឱ្យបានជាង ២ ម៉ឺនតោន ក្នុង១ឆ្នាំ សម្រាប់បម្រើទីផ្សារនាំចេញ៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់