ព័ត៌មាន
ក្រសួងឧស្សាហកម្ម រៀបចំកម្មវិធីប្រកួតប្រជែងការកែច្នៃអាហារសម្រន់ពីបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាប់ផ្តើមអនុវត្តកម្មវិធីប្រកួតប្រជែង ថ្នាលបណ្តុះអាជីវកម្ម សម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ ក្រោមប្រធានបទការកែច្នៃអាហារសម្រន់ពីបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ដើម្បីបំផុសគំនិត ច្នៃប្រឌិត និងសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ។

ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីថ្នាលបណ្តុះអាជីវកម្មសម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះថា តាមរយៈកម្មវិធីប្រកួតប្រជែងនេះ ក្រសួងរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងជំរុញនវានុវត្តន៍ ក្នុងវិស័យកែច្នៃ ម្ហូបអាហារ ព្រមទាំងផ្តល់ឱកាសឱ្យក្រុមនិស្សិតចូលរួមប្រកួតប្រជែង ដើម្បីអភិវឌ្ឍខ្លួនជាសហគ្រិនជោគជ័យ និងជួយដល់សង្គម តាមរយៈការប្រើប្រាស់វត្ថុធាតុដើមជាកសិផលក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ច។

ឯកឧត្តមលើកឡើងឱ្យដឹងថា គម្រោងបានអនុវត្តក្រោមជំនួយរបស់រដ្ឋាភិបាលចិន តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង សម្រាប់កម្មវិធីប្រកួតប្រជែង ថ្នាលបណ្តុះអាជីវកម្មសម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ គាំទ្រដល់កិច្ចខិតខំប្រឹង ប្រែងរបស់កម្ពុជាក្នុងការពង្រឹងខ្សែច្រវាក់តម្លៃវិស័យកសិឧស្សាហកម្ម និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

សូមបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងនេះ និងលើកទឹកចិត្តដល់និស្សិតសាកលវិទ្យាល័យ ដែលសិក្សាជំនាញវិទ្យាសាស្ត្រអាហារ និង ជំនាញពាក់ព័ន្ធ ឱ្យបណ្តុះគំនិតច្នៃប្រឌិត និងប្រែក្លាយគំនិតទាំងនោះ ទៅជាផលិតផលអាហារសម្រន់ដែលមានគុណភាពខ្ពស់ និង អាចដាក់លក់លើទីផ្សារ៕អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា