ព័ត៌មាន
រដ្ឋាករទឹកភ្នំពេញកំពុងពង្រឹងសមត្ថភាពរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ ដើម្បីសម្រេចការផ្គត់ផ្គត់ទឹក ១០០% ត្រឹមឆ្នាំ២០២៧
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ផ្តើមទម្លាក់បាតអណ្ដូងរបស់ស្ថានីយបូមទឹកឆៅចូលទៅក្នុងទន្លេមេគង្គ នៃគម្រោងសាងសង់ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ ជាគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផលិតកម្ម ដែលតាមរយៈគម្រោងនេះ នឹងធ្វើឲ្យរដ្ឋាករ ទឹក ឈានទៅសម្រេចតាមផែនការ លើការផ្គត់ផ្គង់ទឹក ១០០% នៅត្រឹមឆ្នាំ២០២៧។
ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅម្សិលមិញនេះ បានអញ្ជើញទស្សនកិច្ចការងារទម្លាក់បាតអណ្ដូង របស់ស្ថានីយបូមទឹកឆៅចូលទៅក្នុងទន្លេ មេគង្គ ដែលស្ថិតនៅក្នុងគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ ដោយគម្រោងបានចាប់ផ្ដើមអនុវត្តការងារ សាងសង់ចាប់ពីខែមិថុនា ឆ្នាំ២០២៤ មានសមត្ថភាពផលិតទឹកស្អាតសរុប ១៩៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ បច្ចុប្បន្នវឌ្ឍនការងារ សាងសង់របស់គម្រោងនេះ អនុវត្តបានប្រមាណ ២៥ ភាគរយ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ខាងមុខ។
ឯកឧត្តមប្រតិភូ លើកឡើងថា រោងចក្រផលិតទឹកស្អាតបាក់ខែងនេះ បានដើរតួយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធិភាព លើការ ផ្គត់ផ្គត់ទឹកស្អាតទៅរាជធានីភ្នំពេញ និងជាពិសេសនៅតំបន់ជ្រាយក្រុង ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការទឹកស្អាតនាពេលអនាគត ផងដែរ។ គម្រោងបាក់ខែងជំហានទី៣ បន្ទាប់ពីស្ថាបនារួចរាល់ តាមការសិក្សាសមិទ្ធលទ្ធភាព រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចាប់ ផ្តើមពង្រីកការផ្គត់ផ្គង់ទឹក រុញទឹកទៅតាមបណ្តោយផ្លូវជាតិលេខ ៦A រហូតដល់ព្រែកអញ្ចាញ និងក៏រុញទៅប៉ែកខាងជើង និងខាងលិច រាជធានីភ្នំពេញដូចជា តំបន់ពន្លាសាំង (ភ្នំបាសិត) និងរុញពីភ្នំពេញ ទៅខេត្តកំពង់ស្ពឺជាដើម។
សូមបញ្ជាក់ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣នេះ ជាគម្រោងសហហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាល កម្ពុជា, រដ្ឋាភិបាលបារាំង, និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានទំហំទឹកប្រាក់សរុប ២៤៧ លានដុល្លារអាមេរិក ក្នុងនោះកម្ចីសម្បទាន ពីរដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) មានទឹកប្រាក់ចំនួន ២០៥ លានដុល្លារអាមេរិក និងថវិកា បដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានចំនួន ៤២ លានដុល្លារអាមេរិក។ ជាមួយគ្នានេះ សហគមន៍អឺរ៉ុបក៏បានចូលរួមគាំទ្រ ដល់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣នេះដែរ ដោយបានផ្តល់ហិរញ្ញប្បទានឥតសំណង ១២ លានអឺរ៉ូ ត្រូវប្រមាណ ១៣ លានដុល្លារ សម្រាប់អនុវត្តគម្រោងបង្កើនសមត្ថភាពធនធានមនុស្ស៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម