ព័ត៌មាន
កម្ពុជាកំពុងជំរុញប្រែក្លាយជនបទ ឱ្យសមជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០
កំពត ៖ រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍន៍ជនបទទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដើម្បី ប្រែក្លាយតំបន់ជនបទឱ្យទៅជាតំបន់ដែល មានភាពរីកចម្រើន និងស៊ីវីល័យ ស័ក្តិសមជាជនបទនៃប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។
កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន ជាពិសេស ការបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ, ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅ ជនបទ និងការលើកកម្រិតផ្លូវជនបទជាដើម សំដៅធានាដល់ការប្រើប្រាស់យូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញការផ្សារ ភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន។
ជុំវិញផ្លូវជនបទនេះ, ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី ២៧-២៨ ខែឧសភា ឆ្នាំ២០២៥, បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ លើគម្រោងការងារស្ថាបនាផ្លូវក្រាល ដីល្បាយក្រួស និងក្រាលកៅស៊ូ DBST ចំនួន ២គម្រោង ស្ថិតនៅខេត្តកំពត និងខេត្តពោធិ៍សាត់រួមមាន៖ គម្រោងទី១ ការងារស្ថាបនាផ្លូវ ក្រាលដីល្បាយក្រួសចំនួន ២ខ្សែ ប្រវែងសរុប ៤ ៧៥០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ស្ថិតនៅឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត និងគម្រោងទី២, ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ២ ៦៦០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ រួមជាមួយសំណង់សិល្បការ្យផ្សេង នៅក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។
ទាក់ទងផ្លូវវពីរខ្សែនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវទាំងពីរខ្សែ បញ្ចប់ទៅ តាមផែនការ និងប្រកបដោយគុណភាពខ្ពស់ ធានាដល់ការប្រើប្រាស់ដល់សហគមន៍មូលដ្ឋាន និងសាធារជនធ្វើដំណើរឆ្លងកាត់ជាដើម។ ចំពោះរយៈពេលទៅមុខ ឯកឧត្តម បានសំណូមពរដល់ម្ចាស់គម្រោងត្រូវយកចិត្តទុកលើការថែទាំឱ្យបានជាប្រចាំ ដើម្បីរក្សាគុណភាពឱ្យ បានល្អប្រសើរ ដើម្បីជាប្រយោជន៍សម្រាប់សង្គម។
ឯកឧត្តម អ៊ិន ចន្ថា នៅក្នុងការសំណេះសំណាលជាមួយអាជ្ញាធរនៃខេត្តទាំងពីរ ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាល លើការជំរុញអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ជាពិសេសការងារស្ថាបនាផ្លូវជាដើម, ឯកឧត្តមក៏បានសំណូមពរដល់អាជ្ញាធរមូល ដ្ឋាន និងបងប្អូនប្រជាពលរដ្ឋត្រូវថែរក្សាការពារសុខសន្តិភាពឱ្យខាងតែបាន ចូលរួមថែរក្សាផ្លូវនិងសំណង់សិល្បការ្យទាំងនេះ ប្រកប ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង និងសូមឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាឱ្យបានច្រើនលើសលុប និងមានជំនឿទុកចិត្តលើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយឋាមវ័ន្ត៕
អត្ថបទ៖ សុន រ៉ាឌី
























-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
PR NEWS20 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ