ព័ត៌មាន
ក្រសួងបរិស្ថានបានបណ្តុះកូនឈើ ចំនួនជាង៣,៣លានដើមនៅក្នុងឆ្នាំ២០២៥
ក្រសួងបរិស្ថាន នៅក្នុងឆ្នាំ២០២៥ បានបណ្តុះកូនឈើបានចំនួន ៣ ៣៨២ ៣២១ ដើម។ កូនឈើទាំងនេះ ត្រូវចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំនៅតាមទីសាធារណៈ តាមសហគមន៍ វត្តអារាម សាលារៀនជាដើម ដើម្បីបង្កើនភាពបៃតង ឆ្ពោះទៅសម្រេចបានកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា កូនឈើដែលបណ្តុះបាននៅក្នុងឆ្នាំ២០២៥ មានចំនួន ៣ ៣៨២ ៣២១ ដើម ក្នុងនោះ កូនឈើបណ្តុះចេញ ពីថ្នាលរបស់មន្ទីរបរិស្ថាន រាជធានីខេត្ត ទូទាំងប្រទេស មានចំនួនសរុប ១ ៤៤៩ ៤៣៦ ដើម។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបណ្តុះនិងជូនកូនត្នោតចំនួន ៣៨៨ ៥៦៦ ដើម ជូនប្រជាពលរដ្ឋដាំក្នុងពេលខាងមុខ។ ថ្នាលបណ្តុះកូនឈើតំបន់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានចំនួន ៣៨៣ ៨៧៧ ដើមសប្បុរសជនអ្នកស្រឡាញ់បរិស្ថាន និងអង្គការដៃគូ បណ្តុះបានចំនួន ៦៧២ ៣០០ ដើម រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបណ្តុះកូនត្នោតចំនួន ១២៦ ៨៣០ ដើម និងសហគមន៍តំបន់ការពារធម្មជាតិ ចំនួន១២០ ០០០ ដើម។
ដោយឡែកឱ្យស្របតាមរដូវកាល មានភ្លៀងធ្លាក់ ក្រសួងបរិស្ថាន បានអនុវត្តយុទ្ធនាការបណ្តុះ«ពន្លកបៃតង» ដោយបានចែកកូនឈើ ដែលបានបណ្តុះនៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៥នេះ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំជាបណ្តើរៗ។ រហូតមកទល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចែកកូនឈើចំនួន ៣១០ ១៧៨ ដើម។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានគ្រោងចែកកូនឈើ ចំនួន៣លានដើម ក្នុងនោះកូនត្នោតចំនួន១លានដើម នៅឆ្នាំ២០២៥នេះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំបង្កើតយុទ្ធនាការ «ពន្លកបៃតង» ស្របតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើឱ្យបានច្រើននៅទូទាំងប្រទេស តាមទីសាធារណ និងទីតាំងឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងដាំស្តារព្រៃតាមសហគមន៍មូលដ្ឋាននានា។
ជាងនេះទៀត ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការដាំកូនឈើយ៉ាងតិច១លានដើម ចាប់តាំងពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ និងបានចែកកូនឈើ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឆ្នាំ២០២៤ យកទៅដាំនៅទូទាំងប្រទេស បានចំនួន ១,៣លានដើម៕











-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា