ព័ត៌មាន
សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន
នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិសាអាហារពេលព្រឹកការងារ ជាមួយ គណៈប្រតិភូសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ,(JCPFL), ដឹកនាំដោយលោកជំទាវ OBUCHI Yuko ដែលជាសមាជិករដ្ឋសភា និងជាប្រធាននៃJCPFL នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាឱកាសទស្សនកិច្ចការងារផ្លូវការរបស់ សម្តេចបវរធិបតី ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ ។
លោកជំទាវ OBUCHI Yuko បានបង្ហាញក្តីរីករាយយ៉ាងក្រៃលែង ដែលបានជួបជាមួយសម្តេចបវរធិបតី និងក៏បានរំឭកដែរនូវតួនាទីរបស់ឪពុកលោកជំទាវ ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុន និងដែលធ្លាប់បានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា, ពិសេសលើវិស័យបោសសម្អាតមីននៅកម្ពុជា ។ លោកជំទាវបានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាប្រធានJCPFL លោកជំទាវមានមោទនភាពណាស់ ដោយអាចធ្វើកិច្ចការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដូចលោកឪពុកដែរ។
ទាំងលោកជំទាវ OBUCHI Yuko និងទាំងបណ្តាប្រតិភូគ្រប់រូប នៃសម្ព័ន្ធមិត្តភាព សភាជប៉ុន-កម្ពុជា សុទ្ធតែបានកោតសរសើរចំពោះការអភិវឌ្ឍនិងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកជំទាវ OBUCHI Yuko និងសមាជិកគណៈប្រតិភូទាំងអស់នៃJCPFL បានប្តេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ជាការឆ្លើយតប, សម្តេចបវរធិបតី បានថ្លែងកោតសរសេីរ និង អរគុណ JCPFL ដែលកន្លងមក ពិតជាបានរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ជប៉ុន។ សម្តេចបវរធិបតីក៏បានរំឭកដែរ នូវជំនួបជាច្រើនលើករវាង សម្តេចបវរធិបតី និងសម្ព័ន្ធមិត្តភាព សភាជប៉ុន-កម្ពុជាJCPFL នាពេលកន្លងមក ។
សម្តេចបវរធិបតី បានគូសបញ្ជាក់បន្ថែមថា សម្តេចធ្លាប់បានអញ្ជើញមកប្រទេសជប៉ុនជាច្រើនលើក ពិសេសក្នុងតំណែងជាមេទ័ពជើងគោក តែលើកនេះ គឺជាដំណើរទស្សនកិច្ចការងារផ្លូវការលើកទី១ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកជំទាវ OBUCHI Yuko និងគណៈប្រតិភូ JCPFL ក៏បានគោរពជូនពរ សម្តេចបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ និង ប្រកបដោយផ្លែផ្កា ក្នុងដំណេីរទស្សនកិច្ចការងារផ្លូវការ ក្នុងប្រទេសជប៉ុន នាពេលនេះ ៕






-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង