ព័ត៌មាន
វិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែដើរតួនាទីយ៉ាងសំខាន់ក្នុងរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ
បច្ចុប្បន្ននេះប្រទេសកម្ពុជាមានកំពង់ផែជាងមួយរយ ក្នុងនោះនៅទំបន់ទន្លេមាន ៨៨កំពង់ផែ និងនៅតំបន់សមុទ្រមាន៣១កំពង់ផែ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រាជរដ្ឋាភិបាលបានរៀបចំជាទម្រង់ផែនការរួមសម្រាប់ការអភិវឌ្ឍកំពង់ផែនៅតាមតំបន់សមុទ្រ ដែលបានកំណត់យកទស្សនវិស័យសម្រាប់អភិវឌ្ឍន៍កំពង់ផែសមុទ្រកម្ពុជា និងការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្លឹកថ្នាក់តំបន់ និងមួយវិញទៀត គឺការអភិវឌ្ឍកំពង់ផែនៅតាមតំបន់ទន្លេ ដែលបានកំណត់នៅក្នុងឯកសារក្របខ័ណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជាឆ្នាំ២០២៥-២០៣៣ ដើម្បីជំរុញតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកទាំងមូលរវាងទន្លេ និងសមុទ្រនៃប្រទេសកម្ពុជា និងពិភពលោក។

ការថ្លែងយ៉ាងដូច្នេះ របស់ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើការកំណត់តំបន់កំពង់ផែ នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោម «គម្រោងពង្រឹងសមត្ថភាពសម្រាប់ការគ្រប់គ្រងរដ្ឋបាលកំពង់ផែ» នៅថ្ងៃទី២៩ខែឧសភានេះ ស្ថិតនៅសណ្ឋាគារ Sun & Moon R iverside ដោយមានការអញ្ជើញចូលរួមពីលោក ណាហ្គាសេ កេនសឹកេ (NAGASE Kensuke), ភារធារី នៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក សាណឺយ កាហ្សឺម៉ាសា (SANUI Kazumasa), ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា រួមនឹងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងអង្គពិធីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងបន្តថា បច្ចុប្បន្នប្រទេស មានកំពង់ផែរហូតដល់ ១១៩ ក្នុងនោះនៅទំបន់ទន្លេមាន ៨៨កំពង់ផែ និងនៅតំបន់សមុទ្រមាន៣១កំពង់ផែ។ ក្នុងចំណោមកំពង់ផែទាំងនោះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង កំពង់ផែស្វយ័តភ្នំពេញ បានកំពុងនិងបំពេញតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបាននៅក្នុងការរួមចំណែកទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិរបស់កម្ពុជា។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវផែនការអាទិភាពក្នុងការពង្រឹង និងលើកកម្ពស់ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងប្រទេស រួមជាមួយនឹងការអភិវឌ្ឍ វិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែផងដែរ តាមរយៈគម្រោងអភិវឌ្ឍន៍សាងសង់ពង្រីក សមត្ថភាពកំពង់ផែ និងការកែទម្រង់ ដើម្បីកាត់បន្ថយតម្លៃឡូជីស្លឹក បង្កើនភាពប្រកួតប្រជែង និងការផ្តល់សេវាប្រកបដោយភាពឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាព៕ អត្ថបទ៖ទូច សោភ័ណ







-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់