ព័ត៌មាន
អតីតយុទ្ធជនខេត្តស្វាយរៀងថ្លែងអំណរគុណចំពោះសម្ដេចតេជោនិងសម្តេចហ៊ុនម៉ាណែតដែលបានគិតគូរផ្ដល់ផ្ទះដីកសិកម្មនិងរបបគោលនយោបាយ
ស្វាយរៀង ៖ អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណដែលទទួលបានផ្ទះគោលនយោបាយរាជរដ្ឋាភិបាល ស្ថិតនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានមានចំណាប់អារម្មណ៍ដោយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេ តែងតែគិតគូរដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ និងមរណះ តាមរយះផ្តល់គោលនយោបាយ ពិសេសផ្ទះសំបែង និងដីកសិកម្មដល់ពួកគាត់ ដើម្បីនិរន្តភាពជីវភាពរស់នៅរបស់ពួកគាត់និងគ្រួសារ ។
សូមបញ្ជាក់ថាស្វាយរៀង គិតមកដល់ឆ្នាំ២០២៥នេះតាមរយៈសមាគមន៍អតីតយុទ្ធជន និងរាជរដ្ឋាភិបាល រហូតមកដល់ឆ្នាំ២០២៥នេះ ខេត្ត បានទទួលផ្ទះ និងដីសេដ្ឋកិច្ចគ្រួសារចំនួន៥២៥ខ្នងស្ថិតនៅស្រុករមាសហែក ចំនួន៤០០ខ្នង របស់ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ចំនួន១២៥ខ្នង ហើយបច្ចុប្បន្នក្រុមការងាររបស់សមាគមន៏អតីតយុទ្ធជនបាននិងកំពុងបន្តស្ថាបនាផ្ទះបន្ថែមចំនួន៩០ខ្នង ដើម្បីដាក់អោយ អតីតយុទ្ធជន គ្រួសារពលី ពិការ និង មរណះ នៅខេត្តស្វាយរៀងចូលមកស្នាក់នៅ។





-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា