ព័ត៌មាន
ក្នុងវេទិកា Nikkei នៅជប៉ុន សម្ដេចធិបតីចែករំលែកមេរៀនដែលកម្ពុជាកំពុងអនុវត្តដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍផ្តោតលើប្រជាជន
ក្នុងឱកាសចូលរួមថ្លែងក្នុងសន្និសីទអន្តរជាតិ លើកទី៣០ (Nikkei Forum 30th) ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុង ពិភពលោកដ៏ច្របូកច្របល់» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចែករំលែកនូវមេរៀនរបស់កម្ពុជាកំពុងអនុវត្ត ដើម្បីថែរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដោយផ្តោតលើប្រជាជនជាសំខាន់។

សម្តេចធិបតី បានចែករំលែកនូវមេរៀនដែលកម្ពុជាធ្លាប់ឆ្លងកាត់ ហើយកម្ពុជាបានចាត់ទុកសន្តិភាពជាអាទិភាពខ្ពស់បំផុត ពីព្រោះកម្ពុជាបានចំណាយពេល៣០ឆ្នាំ ដើម្បីបញ្ចប់សង្គ្រាមពីអតីតកាល។ ផ្អែកលើបទពិសោធន៍នេះសម្ដេចធិបតីបញ្ជាក់ាថា កម្ពុជាមានភាពចាំបាច់ក្នុងការការពារ សន្តិភាពដែលមានស្រាប់ ជាជាងការស្ដារឡើងវិញនូវសន្តិភាពដែលបានបាត់បង់រួចទៅហើយ។
សម្តេចធិបតី មានប្រសាសន៍ថា អ្នកដឹកនាំទាំងអស់មានការទទួលខុសត្រូវរួមគ្នាក្នុងការមិនបណ្តោយឱ្យប្រទេស និងប្រជាជនរបស់ខ្លួនធ្លាក់ចូលក្នុងសង្គ្រាម និងមិនបង្កឱ្យមានសង្គ្រាម ឬភាពវឹកវរណាមួយដែលអាចប៉ះពាល់ដល់សន្តិភាពបានឡើយ។ ហេតុនេះក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាបាននឹងកំពុងអនុវត្តនូវសកម្មភាពចំនួន៣ ដើម្បីថែរក្សា សន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍដែលផ្តោតលើប្រជាជនរួមមាន៖
ទី១៖ ការកែសម្រួលឧស្សាហកម្មតាមវិស័យ, សង្គ្រាមពាណិជ្ជកម្មមិនប៉ះពាល់ដល់គ្រប់វិស័យទាំងអស់នោះទេ។ ចំពោះវិស័យដែលរងផលប៉ះពាល់ យើងគួរព្យាយាមកែសម្រួលខ្សែច្រវាក់ផ្គត់ផ្គង់ និងគោលដៅទីផ្សារឡើងវិញ។ នៅក្នុងដំណើរការនេះពិតប្រាកដណាស់ នឹងមានអ្នករងផលប៉ះពាល់ហើយរដ្ឋាភិបាលបានត្រៀមលក្ខណៈ ដើម្បី គាំទ្រដល់កម្មករ និងឧស្សាហកម្មដែលរងផលប៉ះពាល់ ក្នុងអន្តរកាលនេះ។
ទី២៖ ការកែសម្រួលគុណភាព នៃប្រព័ន្ធឧស្សាហកម្ម៖ វិបត្តិក៏នាំមកនូវឱកាសផងដែរ។ ស្ថានភាពបច្ចុប្បន្នបានផ្ដល់នូវឱកាសដល់កម្ពុជា ក្នុងការធ្វើឱ្យប្រសើរ ឡើងនូវសមត្ថភាពឧស្សាហកម្មរបស់ខ្លួន និងជំរុញការធ្វើពិពិធកម្ម។ កម្ពុជាត្រូវខិតខំបង្កើនសមត្ថភាពឧស្សាហកម្ម ឆ្ពោះទៅរកឧស្សាហកម្មដែលផ្អែកលើជំនាញ និងចំណេះដឹងជាមូលដ្ឋាន។ ក្នុងន័យនេះរាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តយ៉ាងសកម្មនូវ «ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍ វិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា» ដើម្បីទាក់ទាញការវិនិយោគនៅក្នុងវិស័យទាំងពីរនេះ។ យើងក៏បានរៀបចំបង្កើតកម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគនៅតាមតំបន់មួយចំនួនក្នុងស្រុក ដូចជា៖ តំបន់ឆ្នេរ និងតំបន់ភូមិភាគឦសាន ដើម្បីជំរុញឧស្សាហកម្មដែលមានឧត្តមភាពប្រកួតប្រជែង តួយ៉ាងដូចជា ការកែច្នៃផលិតផលកសិកម្ម និងការពង្រឹងការតភ្ជាប់រវាងសហគ្រាសក្នុង ស្រុកជាមួយនឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងការខិតខំទាក់ទាញឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។
សម្ដចបានបន្តថា ឥឡូវនេះដល់ពេលដែលយើងត្រូវធ្វើសកម្មភាពហើយ ហើយរាជរដ្ឋាភិបាលនឹងព្យាយាម ផ្ដល់ការគាំទ្រឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ក្នុងការចូលរួមបន្តិចម្ដងៗនៃធុរកិច្ចកម្ពុជា ទៅក្នុងខ្សែច្រវាក់ផលិតកម្ម។ ក្នុងន័យនេះ, យើងក៏ត្រូវការការគាំទ្រពីដៃគូបរទេសរបស់យើងផងដែរ ពីព្រោះយើងកំពុងស្ថិត នៅលើទូកតែមួយ នៅក្នុងការខិតខំផ្តល់ខ្លឹមសារបន្ថែម ទៅលើស្លាកសញ្ញ ដែលសរសេរថា «ផលិតនៅកម្ពុជា»។
សម្តេចធិបតី មានប្រសាសន៍ថា កាន់តែស៊ីជម្រៅទីបី ការធ្វើឱ្យពាណិជ្ជកម្មពហុភាគីរស់រវើកឡើងវិញ និងការជំរុញសមាហរណកម្មតំបន់ឱ្យ ខ្ញុំចង់សង្កត់ធ្ងន់លើឱកាសក្នុងការពង្រឹង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីនិងពហុភាគីដែលមានស្រាប់ ក៏ដូចជាការស្វែងរកកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត។ នៅពេលដែលរងសម្ពាធ បណ្ដាប្រទេសនានានឹងត្រូវពង្រឹងសាមគ្គីភាពឱ្យកាន់តែខ្លាំង ដើម្បី ទប់ទល់នឹងផលប៉ះពាល់នៃការដាក់ពន្ធគយ។
សម្តេចធិបតីបន្ថែមថា កម្ពុជាបាននឹងកំពុងបង្ហាញខ្លួនយ៉ាងសកម្ម ក្នុងនាមជាគោលដៅវិនិយោគដ៏ទាក់ទាញ និងមានស្ថិរភាពសម្រាប់វិនិយោគិន តាមរយៈការប្រើប្រាស់ អត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ផ្សេងៗ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងទំនាក់ទំនងជាយុទ្ធសាស្ត្ររបស់យើង ជាមួយនឹងទីផ្សារសំខាន់ៗរបស់ពិភពលោក ។
ទី៣ គឺបញ្ហានយោបាយជ្រុលនិយម សម្តេចធិបតី ជឿជាក់ថា អ្នកដឹកនាំសាធារណមតិទាំងអស់ សុទ្ធតែមានតួនាទីដែលត្រូវបំពេញលើបញ្ហានេះ។ យើងត្រូវបន្តសួរខ្លួនឯងថា តើយើងត្រូវការសង្គមបែកបាក់ ដែលពោរពេញទៅដោយការស្អប់ខ្ពើម និងកំហឹងដែរ ឬ យ៉ាងណា? សម្តេចធិបតី មានប្រសាសន៍ថា ជាការពិត បញ្ហាប្រឈមនៅក្នុងសង្គមណាក៏មានដែរ។ ប៉ុន្តែនៅពេលដែលយើងលើកពីបញ្ហាប្រឈមទាំង នោះ, អ្នកដឹកនាំសាធារណមតិទាំងអស់ រួមទាំងអ្នកនយោបាយ, អ្នកសិក្សាស្រាវជ្រាវ, ម្ចាស់ធុរកិច្ច រួមទាំងសា្ថប័នសារព័ត៌មានផងដែរ ត្រូវមានការទទួលខុសត្រូវក្នុងការជូនដំណឹងដល់សាធារណជន ដែលផ្អែកលើហេតុផលការពិត និងអំណះអំណាងត្រឹមត្រូវ ជាជាងការទាក់ទាញយក ចំណាប់អារម្មណ៍, ការបំផ្លើស និងការទាមទារចង់បានប្រជាប្រិយភាព នៅក្នុងកិច្ចការការបរទេស, ប្រព័ន្ធផ្សព្វផ្សាយមានជម្រើសមួយដែលត្រូវធ្វើ៖ ថាតើយើងចង់ធ្វើជាអ្នកបន្ថែមភ្លើង ឬ ជាអ្នកពន្លត់ភ្លើង។ ជម្រើសណាក៏ដោយ ក៏ត្រូវធ្វើឡើងដោយគិតគូរពីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសដែលពួកគេកំពុងរាយការណ៍ និងផលប៉ះពាល់ទៅលើទំនាក់ទំនងអន្តរជាតិ ដែលកើតចេញពីបញ្ហាវិបត្តិដែលកំពុងកើតឡើងនោះផងដែរ។
សម្តេចធិបតី មានប្រសាសន៍ថា សម្រាប់អ្នកនយោបាយ, សម្តេចជឿជាក់ថាដល់ពេលដែលយើងត្រូវស្វែងរកការស្ដារកិច្ចសហ- ប្រតិបត្តិការអន្តរជាតិ និងការកសាងភាពសុខដុមឡើងវិញ ជំនួសឱ្យការបែងចែក, ការកាត់ផ្តាច់ និងការប្រឈមមុខគ្នា។ កិច្ចសហប្រតិបត្តិការអន្តរជាតិមិនគួរត្រូវបានជួញដូរនោះទេ។ សម្តេចធិបតី មានប្រសាសន៍ថា យើងមិនត្រូវបណ្ដោយឱ្យនយោបាយជ្រុលនិយមកើតមានក្នុងសង្គមរបស់យើងនោះទេ។ យើងក៏គួរតែផ្ដល់តម្លៃដល់អ្នកដែលរក្សាសន្តិភាព, ស្វែងរកសន្តិភាព ជំនួសឱ្យការផ្ដល់លំហ និងការការពារដល់អ្នកនយោបាយជ្រុលនិយម ដែលចង់ធ្វើឱ្យសន្តិភាពរង្គោះរង្គើ, ញុះញង់ឱ្យមានការប្រយុទ្ធគ្នាជាមួយប្រទេសជិតខាង, ដំឡើងរបាំងរឹតត្បិតពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន, និងលើកតម្កើងជាតិនិយមជ្រុលហួសហេតុ៕
-
ព័ត៌មាន2 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន4 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoកម្ពុជា បន្តតវ៉ាជំទាស់ នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងការកាន់កាប់ទឹកដីកម្ពុជា ដាក់របាំងកុងតឺន័រ និងសាងសង់ផ្លូវចូលទៅតំបន់មួយចំនួន ក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់
-
កីឡា5 days agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
កីឡា1 week agoជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម
-
ព័ត៌មាន1 week agoពិធីចាប់ត្រីឡើងមាឃ អ្នកស្រុកអង្គរ នៅតែបន្ដធ្វើរៀងរាល់ឆ្នាំ ខណៈទិន្នផលត្រីឆ្នាំនេះ កើនឡើងច្រើន
-
ព័ត៌មាន4 days agoសម្ដេចធិបតី និងលោកជំទាវបណ្ឌិត សួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលី
-
ព័ត៌មាន5 days ago រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុលដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា