ព័ត៌មាន
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក្រើនរំលឹកដល់យោធិនកងពលតូចដឹកជញ្ជូនលេខ៩៩ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិន័យសណ្ដាប់ធ្នាប់កងទ័ព
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានអប់រំដាស់តឿនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងពល ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិន័យសណ្ដាប់ធ្នាប់ ច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ ត្រូវគោរពតាមបទបញ្ជារបស់ថ្នាក់លើឱ្យបានម៉ឺងម៉ាត់ និងអនុវត្តឱ្យបានជោគជ័យតាមផែនការកំណត់ព្រមទាំងចូលរួមការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ និងត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង សម្រាប់ដោះស្រាយយថាហេតុផ្សេងៗដែលអាចនឹងកើតមាន។
ការរំលឹក និងដាស់តឿនរបស់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន នេះគឺបានធ្វើឡើង នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចុះអប់រំផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗទាំងជាតិ និងអន្តរជាតិ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៅបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩៕











-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា