ព័ត៌មាន
ប្រតិភូប្រទេសកាណាដាស្ងើចសរសើរក្រោយឃើញព្រលានយន្តហោះខ្នាតអន្តរជាតិដ៏ធំកម្រិត 4F របស់កម្ពុជា
កណ្តាល៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ គណៈប្រតិភូមកពីសភាពាណិជ្ជកម្មកាណាដា អ្នកវិនិយោគ និងអ្នកជំនាញចំនួនជាង ៣០រូប បានអញ្ជើញទស្សនកិច្ចដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ខណៈគ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការខែតុលា ឆ្នាំ២០២៥ខាងមុខ។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) នៅក្រោយចប់ដំណើរទស្សនកិច្ចនេះ បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានឱ្យដឹងថា ក្រោយពីបានពិនិត្យមើលស្ថានភាពព្រលានថ្មីនេះ គណៈប្រតិភូមានការភ្ញាក់ផ្អើល ដែលមិននឹកស្មានថាប្រទេសកម្ពុជា អាចសាងសង់ព្រលានយន្តហោះក្នុងកម្រិតខ្នាត 4F ជាពិសេសក្នុងគុណភាពយ៉ាងខ្ពស់ ដែលធ្វើឱ្យពួកគាត់មានការសប្បាយចិត្តយ៉ាងខ្លាំង។ អ្នកឧកញ៉ា បានបន្តថា ទាក់ទិនគោលបំណងទស្សនកិច្ចរបស់ភ្ញៀវក្នុងពេលនេះ ពួកគាត់នឹងមកចូលរួមក្នុងផ្នែកណានៅក្នុងព្រលានយន្តហោះថ្មីនេះក្តី ឬក៏ក្រៅព្រលានក្តី ក្នុងការស្វែងរកនូវការវិនិយោគនៅក្នុងការផ្តល់ជំនាញរបស់ពួកគាត់ណាមួយមកកាន់ប្រទេសកម្ពុជា។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ឱ្យដឹងទៀតថា ដោយឡែក នៅក្នុងវឌ្ឍនភាពរបស់ព្រលានអន្តរជាតិតេជោ គិតរហូតមកដល់បច្ចុប្បន្ននេះ បានបញ្ចប់ការសាងសង់ប្រមាណជាង ៩៦% ហើយរាជរដ្ឋាភិបាលក៏បានកំណត់ជ្រើសរើសថ្ងៃដែលបើកឱ្យដំណើរការ គឺនៅថ្ងៃទី៩ ខែកញ្ញា។ ហើយថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គឺនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះហើយផែនការបានរៀបចំរួចរាល់អស់ហើយ ហើយក្រុមការងារដែលគ្រប់គ្រងក្នុងការបម្រើសេវា គឺបានប្រជុំប្រចាំសប្តាហ៍ ដើម្បីត្រៀមផ្ទេរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ។

ព្រលានយន្តហោះអន្តរជាតិតេជោថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។ សូមបញ្ជាក់ទៀតថា គិតរហូតមកដល់ពេលនេះ មន្រ្តីជាន់ខ្ពស់មកពីបណ្តាទូតប្រចាំប្រទេសកម្ពុជាជាច្រើនរូប គណៈប្រតិភូមកពីស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាច្រើន បានអញ្ជើញមកទស្សនា និងស្វែងយល់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក្រោយពីទស្សនកិច្ចទាំងនោះ មន្រ្តីទូត និងអ្នកសារព័ត៌មានជាច្រើននាក់បានវាយតម្លៃ និងយល់ឃើញថា អាកាសយានដ្ឋាននេះល្អទាំងអស់ និងបានបង្ហាញមិននឹកស្មានថា ប្រទេសកម្ពុជាមានការវិនិយោគលើព្រលានយន្តហោះថ្មីនេះរហូតដល់ខ្នាត 4F ៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម