ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីជាស្នូលនៅគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ទុកបច្ចេកវិទ្យាឌីជីថល បាននិងកំពុងដើរតួនាទីជាស្នូល និងជាចលករនៅគ្រប់ ទិដ្ឋភាពនៃសកម្មភាពសេដ្ឋកិច្ច និងសង្គម ដែលមានភាពសម្បូរបែប ប្រសិទ្ធភាព និងផលិតភាពនៃប្រតិបត្តិការការងារ ជំរុញការរស់ប្រចាំថ្ងៃ និងការរុញនៃកំណើនសេដ្ឋកិច្ច។
ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងសន្និសីទថ្នាក់តំបន់ឆ្នាំ២០២៥ ក្រោមប្រធានបទអនាគតនៃវិស័យហិរញ្ញវត្ថុ មុននិងក្រោយឆ្នាំ២០៣០ ជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នវានុវត្តន៍ និងនិន្ទាការថ្មីៗ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះថា ជុំវិញបញ្ហាសេដ្ឋកិច្ចនេះ បើតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ និងគោលនយោបាយរាដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ដែលជាគោលនយោបាយមានរយៈពេលវែង និង បដិវត្តកម្មឌីជីថលនៅកម្ពុជា ដែលបញ្ហាទាំងនេះ, បានធ្វើឱ្យកម្ពុជាបាននិងកំពុងស្ថិតនៅលើមាគ៌ានៃការកសាងសេដ្ឋកិច្ច និងសង្គម ឌីជីថល ដែលមានលក្ខណៈកាន់តែប្រសើរឡើងជាលំដាប់។ ការប្រែក្លាយទៅជារដ្ឋាភិបាលឌីជីថល តាមរយៈការផ្តល់សេវាតាមប្រព័ន្ធ អេឡិចត្រូនិច គឺទទួលបានភាពជោគជ័យ និងការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ និងវិស័យឯកជន។
ឯកឧត្តមបណ្ឌិត បន្តថា ជាក់ស្តែងរាដ្ឋាភិបាលបានរៀបចំ និងដាក់ឱ្យដំណើរនូវប្រព័ន្ធឌីជជីថលដូចជា៖ ការចុះបញ្ជីកសិកម្ម ការបង់ពន្ធ ការដាក់របាយការណ៍ហិរញ្ញវត្ថុ និងសេវាកម្មសាធារណៈនានាជាច្រើន ដោយបានកំពុងកាត់បន្ថយនូវភាពស្មុគស្មាញ ដោយផ្តល់នូវតម្លាភាពជូនប្រជាជនកម្ពុជា។
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បន្ថែមថា សម្រាប់វិស័យឯកជន ការចាប់យកនៃការប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថលនេះ គឺជា ឧត្តម្ភភាពប្រកួតប្រជែងមួយ ដែលអាចជួយបង្កើនផលិតភាពការងារ កាត់បន្ថយថ្លៃដើម និងការតភ្ជាប់ពីច្រវ៉ាក់ផលិតកម្ម។ ការចាប់ យកឌីជីថល ដែលជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រដោយដោយជោគជ័យ គឺទាមទារឱ្យក្រុមហ៊ុនទាំងអស់វិនិយោគបន្ថែមលើ ហេដ្ឋរចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថល និងធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ នៅក្នុងយុគសម័យឌីជីថលនេះ ជាក់ស្តែងការប្រកួតប្រ ជែងក្នុងអាជីវកម្មសព្វថ្ងៃ មិនត្រឹមតែកម្រិតជាតិនោះទេ តែត្រូវគិតនៅក្នុងកម្រិតអន្តរជាតិផងដែរ ព្រោះសកលលោកបនីយ៍កម្ម និងការ វិវឌ្ឍន៍យ៉ាងលឿននៅក្នុងតំបន់ និងពិភពលោកទាំងមូល។ ក្នុងនោះប្រសិនប្រទេសដ៏ទៃកំពុងអនុវត្តន៍រួចហើយនោះ ដូចនេះក្រុមហ៊ុន ទាំងអស់នៅកម្ពុជា គឺគ្មានជម្រើសអ្វីក្រៅពីវិនិយោគបន្ថែមលើវិស័យនេះឡើយ ព្រោះបច្ចេកវិទ្យាឌីជីថល បាននិងកំពុងដើរតួនាទី ជាស្នូល និងជាចលករនៅគ្រប់ឲទិដ្ឋភាពនៃសកម្មភាពសេដ្ឋកិច្ច និងសង្គម ដែលមានភាពសម្បូរបែប ប្រសិទ្ធភាព និងផលិតភាព នៃប្រតិបត្តិការការងារ ជំរុញការរស់ប្រចាំថ្ងៃ និងសេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»