ព័ត៌មាន
ប្រទេសទួរគី បង្ហាញចំណាប់អារម្មណ៍ក្នុងការពិចារណាចូលរួមចំណែកជាមួយកម្ពុជា ដល់កិច្ចជួយសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម
ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ទទួលជួបពិភាក្សាការងារជា មួយ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទួរគីយ៉េប្រចាំនៅកម្ពុជា និងលោក Burak Saritarla អ្នកសម្របសម្រួលថ្នាក់តំបន់នៃទីភ្នាក់ងារសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការទួរគីយ៉េ(TIKA) ប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលមានបំណងចូលរួមក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

ក្នុងជំនួបពិភាក្សានេះ លោកជំទាវ Ülkü Kocaefe បានបង្ហាញពីចំណាប់អារម្មណ៍របស់ប្រទេសទួរគីយ៉េ ដើម្បីចូលរួមចំណែកជាមួយកម្ពុជា ក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គោះ ក្នុងនោះរួមមានការផ្តល់អវយវៈសិប្បនិម្មិតដល់ជនមានពិការភាព ជាដើម។ ជាមួយគ្នានោះ លោកជំទាវឯកអគ្គរដ្ឋទូត បានស្នើសុំឱ្យមានកិច្ចសហការពីអាជ្ញាធរមីនក្នុងការផ្តល់ការគាំទ្រដល់ទីភ្នាក់ងារ TIKA និងសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំកម្មវិធីរបស់ខ្លួនទទួលបានជោគជ័យ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លើកឡើងថា ក្នុងនាមជាសេនា ធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាប្រធានអាជ្ញាធរមីន មិនត្រឹមតែគ្រប់គ្រង និងសម្របសម្រួលលើកិច្ចការបោសសម្អាតមីន ប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ក្នុងការសម្របសម្រួលលើកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសហគមន៍របស់ពួកគាត់ ផងដែរ។
ឯកឧត្តមទេសរដ្ឋន្រ្តី បន្តទៀតថា ពាក់ព័ន្ធនឹងកិច្ចការនេះ កម្ពុជា មានមជ្ឈមណ្ឌលផ្តល់សេវាស្តារនីតិសម្បទាចំនួន ១១ កំពុងផ្តល់ឧបករណ៍សិប្បនិម្មិត ការព្យាបាលដោយចលនា និងការបណ្តុះបណ្តាលស្តារនីតិសម្បទាដោយឥត គិតថ្លៃ។ ជាងនេះទៅទៀត អាជ្ញាធរមីន ក៏បានកសាងនូវបណ្តាញអ្នកស្ម័គ្រចិត្តជនរងគ្រោះនៅទូទាំងប្រទេសកម្ពុជា ក្នុងការសម្របសម្រួល និងគ្រប់គ្រងនូវព័ត៌មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនេះ ជាពិសេសការផ្តល់សេវាខិតឱ្យកាន់តែជិតដល់សហគមន៍ជនរងគ្រោះ។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់ប្រទេសទួរគីយ៉េ តាមរយៈស្ថានទូតទួរគីយ៉េប្រចាំកម្ពុជា ដែលបានពិចារណាចូលរួមជាមួយកម្ពុជា ក្នុងកិច្ចសង្រ្គោះជនរងគ្រោះ។ ឯកឧត្តមបន្តទៀតថា អាជ្ញាធរមីន សូមលើកទឹកចិត្តដល់ទីភ្នាក់ងារ TIKA ព្រមទាំងសន្យាផ្តល់ការគាំទ្រ ការសម្របសម្រួល និងផ្តល់លទ្ធភាពងាយស្រួលគ្រប់បែបយ៉ាង សម្រាប់កម្មវិធីមនុស្សធម៌នេះ៕









-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់