ព័ត៌មាន
នាយកគ្រប់គ្រង CAIC៖ ព្រលានយន្តហោះអន្តរជាតិធំជាងគេរបស់កម្ពុជាគ្រោងបើកឱ្យដំណើរការនៅថ្ងៃទី៩ខែកញ្ញាខាងមុខ ខណៈការសាងសង់សម្រេចជាង ៩៦%
អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បញ្ជាក់ជាថ្មីថា នៅក្នុងវឌ្ឍនភាពនៅព្រលានអន្តរជាតិតេជោ គិតមកដល់បច្ចុប្បន្ននេះ បានបញ្ចប់ការសាងសង់ប្រមាណជាង ៩៦% ដែលគ្រោងនឹងបើកឱ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា។ ដោយឡែកនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។
នៅក្រោយចប់កម្មវិធីដឹកនំាគណៈប្រតិភូកាណាដា ដឹកនាំដោយលោក Louis- Thomas Laurin ប្រធានសភាពាណិជ្ជកម្មកាណាដា អញ្ជើញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភានេះ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន CAIC បានមានប្រសាសន៍បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា យោងតាមផែនការ គឺបានរៀបចំរួចរាល់អស់ហើយ ហើយក្រុមការងារដែលគ្រប់គ្រងក្នុងការបម្រើសេវា គឺបានប្រជុំប្រចាំសប្តាហ៍ ដើម្បីត្រៀមផ្ទេរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់ព្រលានយន្តហោះអន្តរជាតិតេជោថ្មីនេះ។

អ្នកឧកញ៉ា បានលើកឡើងបន្តថា នៅពេលនេះ អត់សូវផ្តោតលើការសាងសង់ទេ ព្រោះការសាងសង់គឺចប់ហើយ។ ចាប់ពី ពេលនេះទៅ គឺមានតែការត្រៀមសំអាត ខណៈនៅសល់តិចតួចប៉ុណ្ណោះ ដោយត្រូវរងចាំពីបណ្តាក្រុមហ៊ុនអាកាសចរណ៍ (Air line) ទាំងអស់ នឹងត្រូវផ្លាស់មកព្រលានថ្មី ដើម្បីភ្ជាប់ប្រព័ន្ធ។ បច្ចុប្បន្នអាចនិយាយបានថា គឺសម្រេចបានប្រហែលជា ៨០% ហើយកំពុងធ្វើតេស្តបណ្តើរៗ។
អ្នកឧកញ៉ា បានបញ្ជាក់បន្ថែមថា នៅពេលដែលព្រលានថ្មីនេះដាក់ឱ្យដំណើរការ នឹងផ្តល់ជូននូវសេដ្ឋកិច្ចយ៉ាងធំធេង ដូចជា នឹងផ្តល់ទៅឱ្យភ្ញៀវ រួមទាំងទេសចរណ៍ អ្នកវិនិយោគ បន្ទាប់មកទៀតនឹងបម្រើក្នុងជួររាជរដ្ឋាភិបាល។ បន្ថែមពីនេះ គឺវិស័យដឹកជញ្ជូន ខណៈពេលនេះ មានក្រុមហ៊ុនផ្នែកដឹកជញ្ជូនជាច្រើន បានលើកសំណើរដើម្បីសាងសង់ឃ្លាំងបន្ថែមទៀត ដើម្បីផ្ទុកទំនិញ។
សូមបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋាននេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដើម្បីធ្វើការងារសាងសង់ព្រលានយន្តភ្នំពេញថ្មីមួយនេះ។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕ អត្ថបទ៖ ឈិត បូរ៉ាវី













-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម