ព័ត៌មាន
នាយករដ្ឋមន្រ្ដីកម្ពុជា-ជប៉ុន ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
ភ្នំពេញ ៖ ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុន បានបញ្ជាក់ថា ក្នុងជំនួបជាមួយសម្ដេចធិបតី នាយករដ្ឋមន្រ្ដីនៃកម្ពុជានៅល្ងាចនេះ ឯកឧត្តម និងសម្ដេចធិបតីបានពិភាក្សាដោយត្រង់ទៅត្រង់មកជាមួយគ្នា ហើយបានឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកស្ថិតនៅជាតំបន់ដែលបើកចំហ ព្រមទាំងជាតំបន់សម្រាប់ការធ្វើពាណិជ្ជកម្មដោយសេរីផងដែរ។
ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន មានប្រសាសន៍ថា ជប៉ុន និងកម្ពុជា បានកសាងទំនុកចិត្តជាមួយគ្នាជាមួយគ្នាជាយូរឆ្នាំមកហើយចាប់តាំងពីកម្ពុជាបានស្ដារប្រទេសឡើងវិញ និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។ ឯកឧត្តម និងសម្ដេចធិបតី បានឯកភាពគ្នា ជំរុញបន្ថែមវិស័យឯកជនទាំងជប៉ុន និងកម្ពុជាឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការវិនិយោគ និងទំនាក់ទំនងពាណិជ្ជកម្ម។
ក្នុងឱកាសសន្និសីទនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានសម្ដែងការដឹងគុណ ដល់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ចំពោះការជួយជ្រោមជ្រែងរបស់ជប៉ុនដល់កម្ពុជាចាប់តាំងពីការចាប់ផ្ដើមស្ដារប្រទេសឡើងវិញរហូតដល់ពេលបច្ចុប្បន្ន។ សម្ដេចធិបតី ក៏បានអរគុណចំពោះវិនិយោគិនជប៉ុននានាដែលបានជ្រើសរើសកម្ពុជាក្នុងការវិនិយោគនាពេលកន្លងមក ខណៈកាលពីម្សិលមិញក្នុងវេទិការធុរកិច្ច ក៏មានវិនិយោគិនជប៉ុនជាង ២០០ បានចាប់អារម្មណ៍មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ថា សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត កំពុងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន តបតាមការអញ្ជើញ របស់រដ្ឋាភិបាលជប៉ុន និងអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី “អនាគតរបស់អាស៊ី ចាប់ពីថ្ងៃទី ២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីតូក្យូ ប្រទេសជប៉ុន។ ដំណើរទស្សនកិច្ចរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅប្រទេសជប៉ុននេះ បានជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ៕






-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា