ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាពចំនួន២៩គណបក្ស
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ដែលមានគណបក្សនយោបាយចំនួន ២៩ចូលរួម។
គណបក្សនយោបាយទាំង២៩ ដែលបានចូលរួម រួមមាន៖ គណបក្សប្រជាជនកម្ពុជា , គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី ,គណបក្សសញ្ជាតិកម្ពុជា ,គណបក្សខ្មែរក្រោក,គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ ,គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ,គណបក្សយុវជនកម្ពុជា ,គណបក្សធម្មាធិបតេយ្យ , គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សកសិករ ,គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សបំណងពលរដ្ឋ, គណបក្សខ្មែរអភិរក្ស, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សនគរប្រជាធិបតេយ្យ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សខ្មែរអង្គរ, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ, គណបក្សម៉ូលីណាកា, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សអភិវឌ្ឍន៍កម្ពុជា ,គណបក្សមហានគរ និងគណបក្សសន្តិភាពជាតិ។
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះវឌ្ឍនភាពដែលបានកើតឡើងជុំវិញគណបក្សនយោបាយដែលជាតំណាងដែលបានចូលរួមសហការគ្នា ជាពិសេសការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយន្តការនានាដែលមានកន្លងមក។ នៅក្នុងជំនួបនេះ សម្ដេចតេជោបានចែករំលែកអំពីសភាពការណ៍នាពេលបច្ចុប្បន្នពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសលទ្ធផលនៃការចរចារវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ បានទទួលលទ្ធផលល្អ និងគោលជំហររបស់សម្ដេច ក៏ដូចជាគណបក្សប្រជាជនកម្ពុជា
ក្នុងការធ្វើយ៉ាងណាដោះស្រាយបញ្ហាដោយសន្តិវិធី និងការចរចា។ សម្ដេចតេជោបានបញ្ជាក់ថា ជំហររបស់កម្ពុជាគឺយើងមិនចង់មានសង្គ្រាមនោះទេ ក៏ប៉ុន្តែក្នុងករណីចាំបាច់ ត្រូវតែធ្វើសង្គ្រាមបើសិនមានករណីឈ្លានពាន តែទោះជាយ៉ាងណាសម្ដេចតេជោនៅតែលើកទឹកចិត្តឲ្យភាគីទាំងអស់បន្តការអត់ធ្មត់ និងបន្តការចរចាគ្នា ដើម្បីរក្សាបាននូវព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
សម្ដេចតេជោក៏បានមានប្រសាសន៍ទៅកាន់បណ្ដាគណបក្សសម្ព័ន្ធភាព ទាក់ទងទៅនឹងការចូលរួមទប់ស្កាត់ភាពនិយមជ្រុល ជាក់ស្ដែងដូចជាបញ្ហាព្រំដែននេះជាដើម គឺយើងត្រូវចូលរួមទប់ស្កាត់កុំឲ្យមានភាពជាតិនិយម ឬញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ និងធ្វើឲ្យប៉ះទង្គិចដល់ទំនាក់ទំនងប្រទេសជិតខាង ដែលជារឿងមួយមិនគប្បីនោះទេ។
ក្នុងឱកាសនោះ សម្ដេចតេជោក៏បានមានប្រសាសន៍ចូលរួមចែករំលែកជាមួយបណ្ដាគណបក្សនយោបាយ ទាក់ទងទៅនឹងការទប់ស្កាត់នូវនយោបាយជ្រុលនិយម ដោយសម្ដេចបានមានប្រសាសន៍បញ្ជាក់ថា ដរាបណានយោបាយជ្រុលនិយមនៅតែកើតមានក្នុងប្រទេសកម្ពុជា គឺប្រទេសកម្ពុជាយើងនៅតែមានហានិភ័យ តែសម្ដេចបានមានប្រសាសន៍ហើយថា សម្ដេចត្រូវតែមានវិធានការក្នុងការកំចាត់នូវនយោបាយជ្រុលនិយមនេះ ហើយសម្ដេចធ្វើចំពោះតែក្រុមណា ឬជនណាដែលមានបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលក្រៅប្រព័ន្ធច្បាប់ ឬការធ្វើបដិវត្តន៍ពណ៌ ដែលប្រាសចាកពីរដ្ឋធម្មនុញ្ញ និងគោលការណ៍ប្រជាធិបតេយ្យ នោះរាជាដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនឹងមានវិធានការ។
នៅថ្ងៃនេះ សម្ដេចតេជោក៏បានប្រាប់ទៅដល់បណ្ដាគណបក្សនយោបាយសម្ព័ន្ធភាពថា គណបក្សប្រជាជនកម្ពុជា កំពុងតែសិក្សាស្រាវជ្រាវ ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា នាពេលខាងមុខ ហើយក៏ចង់បានយោបល់បន្ថែមពីបណ្ដាគណបក្សនយោបាយទាំងអស់ផងដែរធ្វើយ៉ាងណាដើម្បីឈានទៅទៅដល់ការធ្វើវិសោធនកម្មច្បាប់ ទាក់ទងទៅនឹងការបោះឆ្នោតព្រឹទ្ធសភា ដើម្បីពង្រីកបន្ថែម និងបង្កើននូវគណនេយ្យភាព រវាងសមាជិកព្រឹទ្ធសភា ជាមួយនឹងអង្គបោះឆ្នោត និងការទទួលខុសត្រូវកាន់តែខ្ពស់ចំពោះប្រជាពលរដ្ឋ។
នៅក្រោយជំនួបនេះផងដែរ សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានរៀបចំនូវអាហារសាមគ្គីមួយពេលជាមួយប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព២៩គណបក្ស ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល៕









-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន5 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន1 week agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន1 week agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន5 days agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
-
ព័ត៌មាន3 days agoក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក
-
ព័ត៌មាន5 days agoខេត្តនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន ២២ គម្រោង មានទុនសរុបជិត ៤០០ លានដុល្លារ