ព័ត៌មាន
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន
នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗសម្ដេចធិបតី៖
-សម្ដេចធិបតី÷ អរគុណចំពោះបងប្អូនខ្មែរដែលខំធ្វើដំណើរមកឆ្ងាយ ដើម្បី មកជួបជុំគ្នានាពេលនេះ បង្ហាញពីការគោរពស្រឡាញ់ជាតិសាសនាខ្មែរដូចគ្នា។ សម្ដេចបានជម្រាបថា កម្ពុជាចង់មានទំនាក់ទំនងទាំងអស់លើពិភពលោកដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនិងជាតិយើង
-សម្ដេចធិបតី÷ដំណើរទស្សនៈកិច្ចនាពេលនេះគឺដើម្បីទំនាក់ទំនងដំឡើងកម្រិតការទូតរវាងកម្ពុជាជប៉ុនជាកម្រិតខ្ពស់បំផុតនៃការទំនាក់ទំនងរវាងកម្ពុជាជប៉ុនក្នុងប្រវត្តិសាស្រ្ត។សម្ដេចមិនបានចាប់អារម្មណ៍និងការស្រែកតវ៉ាលើកបដាមនុស្ស ២០ទៅ៣០ នាក់នោះទេ
-សម្ដេចធិបតី÷ទទួលស្គាល់ថាមិនមានអ្នកស្រឡាញ់សម្ដេចទាំងអស់ហើយក៏មិនមានអ្នកស្អប់សម្ដេចទាំងអស់នោះដែរទោះបីព្រះក៏មានមារនៅផ្ចាញ់ដែដែរ។ ប៉ុន្តែការបញ្ចេញមតិសិទ្ធិសេរីភាពនិងគោរពច្បាប់របស់ប្រទេសគេ ។ មានទស្សនៈខុសគ្នាមែនប៉ុន្តែយើងត្រូវគិតថាយើងជាខ្មែរដូចគ្នា។
-សម្ដេចធិបតី÷ ការបញ្ចេញមតិរបស់ប្រទេសគេគេបង្កើតជាទស្សនៈវិជ្ជមានរិះគន់ដើម្បីស្ថាបនា ការបញ្ចេញមតិត្រូវគោរពសិទ្ធិរបស់បងប្អូនខ្មែរដែលមកជួបជុំគ្នាយ៉ាងច្រើនកុះកររាប់ពាន់នាក់នាពេលនេះ
-សម្ដេចធិបតី÷ការទាក់ទាញវិនិយោគមកកម្ពុជាមិនមែនជាសិទ្ធិផ្ដាច់មុខរបស់រាជរដ្ឋាភិបាលនោះទេគឺជាការចូលរួមគ្រប់ភាគីតួអង្គអ្នកវិនិយោគដើម្បីផលប្រយោជន៍ប្រទេសជាតិ
-សម្ដេចធិបតី៖ទោះបីបងប្អូនមួយចំនួនតូចមិនទទួលស្គាល់ខ្ញុំជានាយករដ្ឋមន្ត្រីក៏មានរាជរដ្ឋាភិបាលជប៉ុន និងបងប្អូនរាប់ពាន់នាក់ដែលមានវត្តមាននៅទីនេះបានទទួលស្គាល់ និងផ្ដល់កិត្តិយសយ៉ាងធំធេងចំពោះនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
–
-នៅចំពោះមុខប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា ដើម្បីសុខភាព និងភាពរីកចម្រើនរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ គឺរាជរដ្ឋាភិបាលយកទាំងអស់ យកទាំងស្ពៃ និងសាច់គោ ខណៈន័យនេះគឺចង់មានន័យថា រាជរដ្ឋាភិបាលចាប់យកទំនាក់ទំនងទាំងអស់មិនថាប្រទេសណា ប្រទេសចិន ជប៉ុន អាមេរិក ប្រទេសម៉ាឡេស៊ី ថៃ នោះឡើយ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់តំណាងស្ថានទូតខ្មែរប្រចាំនៅប្រទេសកូរ៉េនៅជប៉ុនជាអាណាព្យាបាលបើមានបងប្អូនខ្មែរមានបញ្ហាប៉ាស្ព័រត្រូវតែធ្វើជួយសម្រួលជូនគាត់ ឲ្យបានទាន់ពេលវេលា
-សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅគណបក្សប្រឆាំងថាហ៊ានដាក់គោល នយោបាយបក្សរបស់ខ្លួនថានឹងមិនបញ្ជូនពលករខ្មែរឲ្យទៅធ្វើការនៅស្រុកគេ ពេលខ្លួនឈ្នះឆ្នោតដែរឬទេ? ខណៈសព្វថ្ងៃនេះក្រុមប្រឆាំងទាំងនោះតែងតែរិះគន់ រាជរដ្ឋាភិបាលបច្ចុប្បន្នថា ដឹកនាំប្រទេសហើយបានបញ្ជូនពលរដ្ឋខ្មែរឲ្យទៅធ្វើការនៅស្រុកគេច្រើននោះ។
-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺយើងខិតខំជួយប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងនៅគ្រប់ប្រទេសទាំងអស់ គឺមិនទុកប្រជាពលរដ្ឋខ្មែរ ណាចោលនោះឡើយ។ សម្ដេចធិបតីរំលេចបន្ថែមថា ទោះជាមានពលរដ្ឋខ្មែរមួយចំនួនតូចតែងរិះគន់ វាយប្រហារមកលើរាជរដ្ឋាភិបាលក្ដី ក៏មន្ត្រីរបស់រដ្ឋាភិបាលនៅគ្រប់ទីកន្លែង ជាពិសេសមន្ត្រីស្ថានទូតនៅតាមប្រទេសនានា នៅតែខិតខំជួយសម្រួលរាល់ឯកសារដែលពលរដ្ឋទាំងនោះត្រូវការទាំងអស់ រួមទាំងវាយត្រាលើលិខិតឆ្លងដែនក្នុងករណីគេមានតម្រូវការផងដែរ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការរិះគន់ជាសិទ្ធិរបស់គេ ប៉ុន្តែភារកិច្ចរបស់រាជរដ្ឋាភិបាល គឺត្រូវតែជួយ ត្រូវតែការពារពលរដ្ឋទាំងអស់ ទោះបីគេមាននិន្នាការបែបណាក៏ដោយ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវយកចិត្តទុកដាក់ថែទាំបងប្អូនពលករ និងជួយសម្រួលកិច្ចការងារលើឯកសារផ្សេងៗជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ និងទាន់ពេលវេលា
-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា និងរដ្ឋសភាជប៉ុន បានកោតសរសើរចំពោះអត្តចរិកបងប្អូនខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុនថា មានភាពស្មោះត្រង់ និងព្យាយាមធ្វើកិច្ចការងារ។ ជាមួយគ្នានោះសម្តេចក៏បានឆ្លៀតឱកាសថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនខ្មែរដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនផងដែរ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ នៅពេលខាងមុខនេះ មានក្រុមហ៊ុនមួយគ្រោងបង្កើតរោងចក្រដំឡើងគ្រឿងបង្គុំរបស់រថយន្ត Mercedes នៅកម្ពុជា ដើម្បីនាំចេញទៅក្រៅប្រទេស។ សម្ដេចធិបតីរំលេចបន្ថែមថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កូនខ្មែរកាន់តែមានសមត្ថភាពនៅក្នុងការរៀបចំបង្កើត និងដំឡើងគ្រឿងយន្តជាច្រើនក្នុងនោះមានតាំងពីការដំឡើងរថយន្តជាដើម។ សម្ដេចធិបតីបន្ថែមថា នៅពេលថ្មីៗកន្លងមកនេះ កូនខ្មែរបង្កើតបាននូវប្រព័ន្ធបច្ចេកវិទ្យាថ្មីៗជាច្រើនរហូតទទួលបានពានរង្វាន់អន្តរជាតិ ហើយថែមទាំងប្រទេសនានាយកកម្មវិធីដែលបង្កើតដោយកូនខ្មែរនោះយកទៅប្រើថែមទៀត។
-ផ្ញើសារពីប្រទេសជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការដោះស្រាយគ្នារឿងព្រំដែនមិនមែនមានអ្វីបន្តិចប្តឹងនោះទេ ពោលគឺធ្វើតាមជំនាញនៃការចរចា និងដោះស្រាយដោយមានការទទួលខុសត្រូវ ខណៈកាលណាមានការប្តឹងហើយនឹងមានការបិទផ្លូវការចរចាទាំងអស់ រួមទាំងបិទច្រកព្រំដែនថែមទៀតផង។ សម្តេចបានបញ្ជាក់បន្ថែមទៀតថា«កម្ពុជាមិនមែនជាប្រទេសជួបប្តឹងនោះទេ»។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាព្រំដែនគឺជាបញ្ហាស្មុគស្មាញដែលយើងត្រូវអត់ធ្មត់ខិតខំប្រឹងប្រែងដោះស្រាយតាមផ្លូវច្បាប់ ផ្លូវការទូត
-សម្ដេចធិបតី៖ ការសម្រេចចិត្តរាជរដ្ឋាភិបាលការបោះបង្គោលតាមព្រំដែនគឺមិនចង់ឲ្យនៅសល់ភាពស្រពិចស្រពិលមិនច្បាស់លាស់នាំឲ្យកូនខ្មែរជំនាន់ក្រោយមានជម្លោះរវាងប្រទេសជិតខាង។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការបោះបង្គោលខណ្ឌសីមាព្រំដែនត្រូវការគណៈកម្មាធិការព្រំដែនរវាងប្រទេសទាំងពីរ យោធា កងទ័ព មិនអាចកំណត់ព្រំដែនតាមរយៈកងកម្លាំងវ៉ៃគ្នានោះទេ។
-សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងថា កន្លែងដែលទាហានឈ្លានពានថៃលួចឆ្មក់បាញ់ទាហានខ្មែរបណ្តាលឲ្យបាត់បង់ជីវិតម្នាក់កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅនេះ ត្រូវបានទាហានខ្មែរយើងដណ្តើមទីតាំងបានមកវិញហើយ ខណៈទីតាំងនោះគឺជាដែនអធិបតេយ្យ ភាពរបស់ខ្មែរ។
-សម្ដេចធិបតី៖ ក្នុងពេលសង្គ្រាមភាគីម្ខាងតែងតែបំប៉ោងការស្លាប់រស់ដើម្បីបំបាក់ស្មារតីសត្រូវ និងលើកទឹកចិត្តដល់កងទ័ព។ ការគ្រប់គ្រងព័ត៌មានចំពោះក្នុងពេលសង្គ្រាមនេះវាសំខាន់ណាស់វាប៉ះពាល់ដល់ផ្ទៃក្នុងកងទ័ព។ សូមបងប្អូនយកព័ត៌មានពីប្រភពក្រសួងការពារជាតិកុំយកព័ត៌មានតាមប្រទេសគេ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅចំពោះមុខពលរដ្ឋ និស្សិត និងពលករខ្មែរដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនថា បញ្ហាព្រំដែនគឺត្រូវការជំនាញច្បាស់លាស់ ត្រូវការឯកសារច្បាស់លាស់ ត្រូវការបច្ចេកទេសច្បាស់លាស់ និងផ្អែកលើច្បាប់ ដើម្បីដោះស្រាយ ទើបសម្រេចបានជោគជ័យ និងយូរអង្វែង។ សម្ដេចធិបតីបន្ថែមថា កម្ពុជាចង់ដោះស្រាយ បញ្ហាព្រំដែនដោយសន្តិភាព ដោយសន្តិវិធី និងសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង តែកម្ពុជារក្សាសិទ្ធិនៅក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនមិនឱ្យបាត់បង់ ក្នុងករណីមានការរំលោភបំពានណាមួយ។
-សម្ដេចធិបតីបានបញ្ជាក់ថា តួនាទីភារកិច្ចរបស់កងទ័ពខុសៗគ្នា កងទ័ពសម្រាប់វ៉ៃលុក ថ្មើរជើង កងទ័ពសម្រាប់ឧបត្ថម្ភគ្រប់គ្រងស្បៀងអាហារ កងទ័ពសម្រាប់អន្តរាគមន៍។ រាជរដ្ឋាភិបាលបានគិតគូរចំពោះសុខទុក្ខកងទ័ពតាំងពីដើមតរៀងមករហូតដល់បច្ចុប្បន្ន។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់បណ្ដាកងទ័ពទាំងអស់ ពិសេសតំបន់ព្រំដែន សូមកុំថតពីការត្រៀមកម្លាំងរបស់កងទ័ព ការត្រៀមយុទ្ធោបករណ៍(សម្ភារយោធា)នានា បង្ហោះនៅលើបណ្ដាញសង្គមនោះអី ព្រោះនេះជាការសម្ងាត់របស់កងទ័ព។
-សម្ដេចធិបតី៖ បក្សប្រឆាំងមិនដែលបានចូលរួមជួយដល់កងទ័ពនៅសមរភូមិបានមួយរៀលនោះទេអន់ជាងអ្នកសុំទានដែលបានចូលរួមថវិកាជួយដល់កងទ័ពនូវតាមសមរភូមិដើម្បីការពារទឹកដី។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សូមបងប្អូនជនរួមជាតិកុំបំបែកបំបាក់ការសាមគ្គីទឹកចិត្តរវាងកងទ័ពនឹងជួយលើកទឹកចិត្តស្នេហាជាតិរបស់កងទ័ពយើង។ សូមអ្នកនយោបាយ បើស្រឡាញ់ជាតិត្រូវរួមគ្នាការពារទឹកដី និងរួមគ្នាលើកទឹកចិត្តកងទ័ពនេះជាម៉ោងគ្នាមូលចិត្តមូយគំនិតដើម្បីការពារបូរណភាពទឹកដីទាំងអស់គ្នា៕
ប្រសាសន៍សម្ដេចធិបតីចប់នៅម៉ោង៩និង១៨នាទី

-
ព័ត៌មាន1 week ago
មានការរិះគន់នគរបាលខេត្តឧត្តរមានជ័យ ឃាត់រថយន្តឈ្នួលត្រួតពិនិត្យលិខិតឆ្លងដែន និងទារប្រាក់ ស្នងការខេត្តបញ្ជាក់ថា កំពុងស្រាវជ្រាវ
-
ព័ត៌មាន6 days ago
ស៊ុតមាន់ចំនួនជាង ២ម៉ឺន៥ពាន់គ្រាប់ នាំចូលពីប្រទេសវៀតណាម ត្រូវបានមន្រ្តីជំនាញធ្វើការឃាត់ និងដកហូត
-
ព័ត៌មាន6 days ago
ពលរដ្ឋ និងកុមារ បន្តមកចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ នៅមណ្ឌលសុខភាពក្រាំងធ្នង់ ទប់ស្កាត់ការរីករាលដាល
-
ព័ត៌មាន1 day ago
អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចសិក្សានៅប្រទេសចិន
-
ព័ត៌មាន1 week ago
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យការងារសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស
-
ព័ត៌មាន1 week ago
វិស័យធំៗបីនៅកម្ពុជា មានតម្រូវការកម្លាំងពលកម្មសរុបចំនួនជិត ៧ម៉ឺនកន្លែង នៅទូទាំងប្រទេស
-
ព័ត៌មាន4 days ago
សមយុទ្ធនាគមាសឆ្នាំ២០២៥ រវាងកងទ័ពកម្ពុជា និងចិនត្រូវបិទបញ្ចប់ថ្ងៃនេះ ប្រកបដោយភាពជោគជ័យ
-
ព័ត៌មាន6 days ago
ប្រជាពលរដ្ឋឃុំខុនរ៉ង ស្រុកបរិបូណ៌ ថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានជួយផ្លូវថ្មី១ខ្សែ នាំអោយពួកគាត់ធ្វើដំណើរបានស្រួល ចំណេញពេលវេលា និងថវិកា