ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បញ្ជូនថវិកា និងសម្ភារៈមួយចំនួនឧបត្ថម្ភជូនបងប្អូនកងទ័ពជួរមុខក្នុងខេត្តឧត្តរមានជ័យ
គណៈប្រតិភូរដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បាននាំយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ។ជាមួយគ្នានេះ តាមរយៈ គណៈប្រតិភូរដ្ឋបាលខេត្តឧត្តរមានជ័យ សម្តេចប្រធានរដ្ឋសភា បានសាកសួរសុខទុក្ខបងប្អូនកងទ័ពទាំងអស់នៅជួរមុខ និងបានថ្លែងអំណរគុណចំពោះកងកម្លាំងទាំងអស់ ដែលមានស្មារតី មនសិការស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការការពារបូរណភាពទឹកដី ឯករាជ្យជាតិ យ៉ាងមុតមាំ។
កងកម្លាំងដែលកំពុងឈរជើង តាមបន្ទាត់ព្រំដែនបាន គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនកងទ័ពនៅជួរមុខ។ កងកម្លាំងទាំងអស់បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដី និងប្រទេសជាតិ នៅក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕









-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា