ព័ត៌មាន
រដ្ឋបាលខេត្តបន្ទាយមានជ័យ និងពលរដ្ឋប្រមាណ១០០០នាក់ជិះកង់ប្រមូលថវិការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា
រដ្ឋបាលខេត្តបន្ទាយមានជ័យនិងពលរដ្ឋបានរៀបចំបេីកព្រឹត្ដិការណ៍ជិះកង់ ដើម្បីប្រមូលថវិកាពីការចូលរួមរបស់សប្បុរសជន ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងយុទ្ធនាការ ” ១ម៉ឺននាក់ ១ម៉ឺនរៀល” ដែលជាការផ្តួចផ្តើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាជួយសង្គ្រោះដល់កុមារកម្ពុជា។

ចំពោះព្រឹត្តិការណ៍នៃការជិះកង់នោះផងដែរក៏មានការចូលរួមពីបណ្ដា មហាជន មន្ទីរ អង្គភាព ប្រជាពលរដ្ឋសិស្សានុសិស្សបានចូលរួមជិះកង់ក្នុងព្រឹត្តិការណ៍នេះប្រមាណ១០០០នាក់ ដោយជិះជុំវិញក្រុងសិរីសោភ័ណ ធ្វេីឡេីងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៥នេះ។

ថ្លែងក្នុងការបេីកព្រឹត្តការជិះកង់នោះដែរឯកឧត្ដម អភិបាលខេត្តបន្ទាយមានជ័យបញ្ជាក់ ថា ការរៀបចំព្រឹត្តិការណ៍ តាមរយៈយុទ្ធនាការជិះកង់នេះ គឺជាផ្នែកមួយដើម្បីរួមចំណែកក្នុងការចូលរួមយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់កុមារនៅកម្ពុជា ដែលយុទ្ធនាការនេះមានគោលបំណង ជំរុញចលនាកៀរគរការបរិច្ចាគឱ្យកាន់តែផុសផុល និងសកម្មបន្ថែមទៀត ក្នុងចំណោមមន្រ្តីរាជការ ថ្នាក់ដឹកនាំរដ្ឋបាល មន្ទីរ/អង្គភាព អាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាស/ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ ក្នុងមហាចលនាមនុស្សធម៌របស់ជាតិ ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។ ម្យ៉ាងទៀតការរៀបចំយុទ្ធនាការជិះកង់របស់យើងនៅថ្ងៃនេះ គឺដើម្បីសុខភាពល្អទាំងអស់គ្នាផង ជាពិសេស ក៏ដូចជាការចូលរួមអបអរសាទរ “ទិវាកុមារអន្តរជាតិ ១មិថុនា” ផង និងដើម្បីជាការរម្លឹកឱ្យមានការបន្តការបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងរួមសាមគ្គីគ្នា នាំក្តីសង្ឃឹម និងស្នាមញញឹមដល់ ទារក និងកុមារ នៅកម្ពុជា។

ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់សប្បុរសជន ឲ្យចូលរួមថវិកាទៅតាមលទ្ធភាព ក្នុងយុទ្ធនាការនេះ ដើម្បីជាការចូលរួមចំណែកក្នុងការលើកកម្ពស់ជួយដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាជាមធ្យម ប្រមាណជា១២ម៉ឺនដុល្លាអាមេរិកក្នុង១ថ្ងៃ ឬស្មើនឹងប្រមាណជាង៤៣លានដុល្លាអាមេរិកក្នុង១ឆ្នាំ៕ដោយឃិន សារិទ្ធ








-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន7 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន1 week agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
ព័ត៌មាន1 week agoផ្ទះចំនួន១២៦ខ្នងនៅខេត្តស្វាយរៀង ត្រៀមប្រគល់ជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨
-
កីឡា1 day agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
ព័ត៌មាន5 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ