ព័ត៌មាន
ជនល្មើសឆបោកតាមអនឡាញ ជាង២៤០០០នាក់ត្រូវបានបង្រ្កាប ខ្លះត្រូវបានបណ្តេញចេញពីកម្ពុជា
ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ចបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញបានបញ្ជាក់ ក្នុងសន្និសីទកាសែតស្តីពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការទប់ស្កាត់ និងបង្រា្កបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស នៅស្តីទីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែឧសភាអោយដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ មន្ត្រីក្រសួងមហាផ្ទៃ បានបង្រ្កាបជនល្មើសដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ និងជួញដូរមនុស្សបានជាង២៤,០០០នាក់ ហើយជនល្មើសទាំងនោះ មាន៤៥សញ្ជាតិផ្សេងៗគ្នា។ ។ ក្នុងនោះដែរ ទីតាំងធំៗដែល បានបង្ក្រាបមានចំនួន៤៧ទីតាំង

ឯកឧត្តម បានបន្ថែមថា គិតពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ មកត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងចំណោមជនល្មើសជាង២៤០០០នាក់ មាន ២៣៩៩០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា។ សមត្ថកិច្ចបានកសាងសំណុំរឿងពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញនេះជូនទៅតុលាការ ចំនួន៣៨ករណី ដែលមានមនុស្ស២១៨នាក់ (១១សញ្ជាតិ) ក្នុងនោះ មានជនបរទេស១៩៣នាក់ និងជនជាតិខ្មែរ ២៥នាក់។ ដោយឡែក ទីតាំងបទល្មើសអំពើឆបោកតាមអនឡាញមានចំនួន១១រាជធានី-ខេត្ត ដែលមានភាគច្រើនស្ថិតនៅខេត្តព្រះសីហនុ ខណៈឧក្រិដ្ឋជន គឺជាជនជាតិចិន ភូមា ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី បង់ក្លាដេស ឥណ្ឌា និងមួយចំនួនទៀត មកពីតំបន់អាស៊ីកណ្តាល។
សូមបញ្ជាក់ថា មន្ត្រីជំនាញក្រសួងមហាផ្ទៃក៏បាន ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះ ក្នុងបទល្មើសឆបោកតាមអនឡាញ និង ជួញដូរមនុស្ស បានចំនួន ៤៨៤០នាក់ ដែលមាន២៧សញ្ជាតិ៕


-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា