ព័ត៌មាន
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្ដឹងស្រុកបាទីខេត្តតាកែវ បើកវេទិកាសាធារណៈផ្សព្វផ្សាយពិគ្រោះយោ បល់ស្តីពីការអភិវឌ្ឍន៍នៅមូលដ្ឋាន និង ការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ
(តាកែវ): ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បើកវេទិកាសាធារណៈផ្សព្វផ្សាយពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍន៍នៅមូលដ្ឋាន និង ការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននាថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៥នេះ ស្ថិតក្នុងបរិវេណវត្ត សុរភី(កកោះ) ក្រោមអធិបតីភាពឯកឧត្តម គូន សារឿន អនុ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។
តំណាងឲ្យឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ
ឯកឧត្តម គូន សារឿន បានថ្លែងថា វត្តមានចូលរួមពី សំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករនាពេលនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវស្មារតីយក ចិត្តទុកដាក់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការចូលរួមផ្តល់មតិយោបល់កែលម្អ និងផ្តល់មតិរិះគន់ស្ថាបនាដល់រដ្ឋ បាលឃុំក៏ដូចជាអង្គភាពផ្តល់សេវានៅថ្នាក់មូលដ្ឋានក្នុងបុព្វហេតុតម្រង់ទិសសម្រាប់ជាយន្តការអនុវត្តបន្តទៅមុខទៀត ។
ឯកឧត្តម គូន សារឿន បានបញ្ជាក់ថា នេះជាលើកទី២ ហើយសម្រាប់ការរៀបចំវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់នៅថ្នាក់រដ្ឋបាលឃុំកណ្តឹងរបស់យើង ដែលកាលពីលើកទី១ គឺយើងបានរៀបចំឡើងនៅក្នុងវត្តបន្ទាយត្រាវស្ថិតក្នុងភូមិឱភាសាំង ក្នុងវេទិកានោះ ក្រុមការងារយើងទទួលបាន សំណើ សំនូមពរ ក៏ដូចជាការផ្តល់មតិយោបល់យ៉ាងច្រើនកុះករ ហើយក៏បានដោះស្រាយ និង លើកផែនការដោះ ស្រាយជាបន្តបន្ទាប់បានរួចរាល់។ ហើយការរៀបចំវេទិកា សាធារណៈនាថ្ងៃនេះគឺជាឱកាសមួយដ៏មានសារៈសំខាន់បំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការចូលរួមផ្តល់មតិ យោបល់ និងលើកជាសំនូមពរ ឬ បញ្ហាប្រឈមផ្សេងៗទាក់ទងនឹងការបំពេញការងារអភិវឌ្ឍន៍មូលដ្ឋាន ការអនុវត្តតួនាទី និងភារកិច្ចរបស់អាជ្ញាធរភូមិ-ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មណ្ឌលសុខភាព និងសាលារៀន ដែលជាអង្គភាពផ្តល់សេវាផ្ទាល់ ។
ឯកឧត្តម គូន សារឿនបានបន្តថា យើងបានដឹង និងបានជឿជាក់ថា ការអភិវឌ្ឍន៍អាចប្រព្រឹត្តិទៅបានយ៉ាងរឹងមាំ និងថេរភាពនោះចាំបាច់ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។ មតិយោបល់និងសំឡេងដែលចេញពីគំនិត និងបទ ពិសោធន៍របស់បងប្អូនប្រជាពលរដ្ឋគឺជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ការបង្កើតផែនការ និងគម្រោងអភិវឌ្ឍន៍នៅ មូលដ្ឋានឱ្យត្រូវចំគោលដៅនិងតម្រូវការពិត ប្រាកដ ។ផ្អែកលើមូលដ្ឋានខាងលើនេះហើយ ទើបយើងរៀបចំឱ្យមានវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ ស្តីពីការ អភិវឌ្ឍន៍ និងការចូលរួមរបស់ប្រជាពលរដ្ឋនាពេលនេះឡើងគឺ ដើម្បីចង់បាននូវមតិចូលរួមរបស់បងប្អូនប្រជា ពលរដ្ឋយើងអំពីបញ្ហា និងសំណូមពរផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវាឬក៏បញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំកណ្ដឹងយើងទាំងមូល ។
ឯកឧត្តមក៍សូមឱ្យបងប្អូនយកចិត្តទុកដាក់ខ្ពស់ដោយផ្តោតសំខាន់ទៅលើបញ្ហាមួយចំនួនដូចជា-ការអភិវឌ្ឍន៍មូលដ្ឋានភូមិ-ឃុំ។ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ទាំង៧ចំណុច។ការទទួល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ឥរិយាបទ របស់អ្នកផ្តល់សេវា (រដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល មណ្ឌលសុខភាព និងសាលារៀន) ។ការយកចិត្តទុកដាក់ ដោះស្រាយនូវបញ្ហាប្រឈមនានាចំពោះប្រជាពលរដ្ឋ។
បើតាមការសរុបកំណត់ហេតុក្នុងវេទិកាសាធារណះនេះពីសំណាក់លោក យ៉ាង វុទ្ធី ស្មៀនឃុំកណ្តឹងបានឲ្យដឹងថាប្រជាពលរដ្ឋដែលបានចូលរួមនោះបានឡើងជាសំណូមពរចំនួន៣៧ករណី ដែលក្នុងនោះមានដូចជាបញ្ហាស្នើសុំឲ្យមានការដាក់ស្លាកសញ្ញាចរាចរណ៍ .ការស្ថាបនាផ្លូវបន្ថែម. ការដាក់សន្ទះទឹកប្រពន្ធ័លូបង្ហូរទឹកតាមដងផ្លូវ. ការស្តារប្រឡាយទឹក.បញ្ហាគ្រឿងញៀន.បញ្ហាអនាម័យបរិស្ថាននៅតាមដងផ្លូវ.បញ្ហាក្មេងទំនើង.ជាដើម ។ក្នុងនោះប្រជាពល រដ្ឋបានសាទរទទួលយកការបកស្រាយនិងឆ្លើយតបវិញចំនួន ១១ សំណូមពរ ។ ដោយឡែកចំពោះសំណូមពរមួយចំនួនទៀតលោក ស្រី សំបូរ មេឃុំកណ្តឹង បានឆ្លើយតបថាបន្ទាប់ពីចប់ពីអង្គវេទិកានេះទៅនឹងជួបប្រជុំគ្នា ដោយសន្យាថានឹងដោះស្រាយឲ្យបានរាល់បញ្ហា នៅក្នុងឆ្នាំ២០២៦ ខាងមុខ ។ ទន្ទឹមនិងនេះដើម្បីឲ្យការលប់បំបាត់រាល់បញ្ហាក្មេងទំនើងវិញខាងសមត្ថកិច្ចមូលដ្ឋានក៍បានស្នើឲ្យឪពុកម្តាយនិងអាណាព្យាបាលទាំងឡាយចូលរួមអប់រំណែនាំដល់កូនចៅរបស់ខ្លួនដើម្បីប្រែក្លាយខ្លួនជាកូនល្អ ជាយុវជនល្អនៅក្នុងសង្គម។
ក្រៅពីការកោតសសើរដល់អាជ្ញាធរភូមិឃុំដែលបានខិតខំកសាងរាល់ប្រពន្ធ័ហេដ្ឋារចនាសម្ព័ន្ធនានា .បំពេញបាននូវសេវាការតម្រូវការចាំបាច់.ព្រមទាំងបានផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋបានគាប់ប្រសើរ ក៍ដូចជាកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ និងបង្រ្កាបរាល់បទល្មើសទាំង ឡាយបានជា បន្តបន្ទាប់ពីសំណាក់កម្លាំងមានសមត្ថកិច្ចដើម្បីសុខសុវត្ថិភាពក្នុងមូលដ្ឋាននោះ។ ឯកឧត្តម គូន សារឿន អនុប្រធាន តំណាងឲ្យឯកឧត្តម ឈិត បូរ៉ាវុធ ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ
នៅមុនបញ្ចប់នៃវេទិការសាធារណះនាវេលាថ្ងៃនេះក៍បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ត្រូវថែរក្សាឲ្យបាននូវកត្តាសុខសន្តិភាពនិងចូលរួម រក្សាការពារនូវរាល់សមិទ្ធផលដែលកើតមាននានានៅក្នុងមូលដ្ឋានឃុំកណ្តឹងទាំងមូលនេះឲ្យបានស្ថិត ស្ថេរគង់វង្សបានយូរអង្វែងផងដែរ៕ អត្ថបទ.ភារម្យ

-
ព័ត៌មាន1 week ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន1 week ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន3 days ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន2 days ago
ពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
-
ព័ត៌មាន6 days ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-
ព័ត៌មាន1 week ago
សហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីដំណើរការកម្មវិធី UnipreneurCamp កម្រងទី៥