ព័ត៌មាន
ផ្លែទុរេនស្រស់ចំការថារ៉ាហ្វាមស្វាយរៀង ត្រូវបានពលរដ្ឋចាត់ទុកជាផ្លែធុរេនមានឱជារស់ឈ្ងុយឆ្ងាញ់
ស្វាយរៀង ÷ តំណាងពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានក្នុងនិងខេត្តស្វាយរៀងក្នុងពេលអញ្ជើញទៅលេងកម្សាន្ត ចំការឈើហូបផ្លែចម្រុះ ស្ថិតនៅឃុំសំបូរ ស្រុករមាសហែក ខេត្តស្វាយរៀងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះបានមានចំណាប់អារម្មណ៍ដោយសំដែងអបអរសាទរ ចំពោះម្ចាស់(ចំការថារ៉ាហ្វាមស្វាយរៀង)ដែលបានបង្កើតកសិដ្ឋានដាំដុះដើមឈើហូបផ្លែគ្រប់មុខនៅទីនេះ ខណៈដែលខេត្តស្វាយរៀង ពីមុនពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានបានចាត់ទុកថាជាខេត្តគ្មានផ្លែឈើហូបផ្លែដូចខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
តំណាងបានបន្តថា នេះជាលើកទីមួយហើយដែលគ្រួសារលោក ក៏ដូចជាពលរដ្ឋមួយចំនួននៅគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅខេត្តបានមកទីនេះ ហើយបានឃើញនិងបានទស្សនាចំការដំណាំឈើហូបផ្លែគ្រប់មុខ ពិសេសបំផុតនោះគឺបានភ្លក់ផ្លែទុរេនស្រស់នៅចំការនេះ ដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ មិនចាញ់ ផ្លែទុរេនកំពត និងខេត្តផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ ។
លោក ផិត ដាលឿ តំណាងម្ចាស់ចំការ បានបញ្ជាក់ប្រាប់ទូរទស្សន៍ btv ថា ការដែលលោក និងគ្រួសារ លោកមានគំនិតបង្កើតចំការនៅទីនេះ ក្នុងគោលបំណងបង្កើតគម្របបៃតងឡើងវិញ បន្ទាប់ពីព្រៃឈើនិងរុក្ខជាតិនៅតំបន់នេះរងការកាប់បំផ្លាញ ពីមនុស្សនៅគ្រប់មជ្ឈដ្ឋាន ពិសេសរងការរេចរិលដោយសារសង្គ្រាម និងទី២ រួមចំណែកបង្កើតដើមឈើហូបផ្លែ សម្រាប់លក់បម្រើការហូបចុករបស់ពលរដ្ឋនៅក្នុងតំបន់ខណៈដែលភូមិសាស្ត្រខេត្តស្វាយរៀងទាំងមូលពុំមានចំការសម្រាប់ហូបផ្លែដូចខេត្តផ្សេងៗ។ ដូច្នេះដើម្បីឲ្យដំណើរការដាំដើមឈើហូបផ្លែឲ្យមាននិរន្តក្នុងនាមលោកតំណាងម្ចាស់ចម្ការសូមអញ្ជើញបងប្អូនចូលរួមគាំទ្រផ្លែឈើខេត្តស្វាយរៀងឲ្យបានគ្រប់គ្នា ខណៈដែលចំការមានផ្លែឈើហូបផ្លែគ្រប់ប្រភេទ និងមានគ្រប់រដូវ ពិសេសនោះផ្លែទុរេនបានផ្តល់ផលមានរយ:ពេលជាងកន្លះខែហើយ ។
លោកបានបញ្ជាក់ថា ចម្ការដើមឈើហូបផ្លែស្វាយរៀងនេះ បានដំណើរការដាំប្រមាណជាង៤ទៅ៥ឆ្នាំហើយ ខណៈដែលបច្ចុប្បន្នដំណាំឈើហូបផ្លែខ្លះបានផ្តល់ផលជាបណ្តើរៗ និងដំណាំឈើហូបផ្លែខ្លះពុំទាន់បានផ្តល់ផលនៅឡើយ។






-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា