ព័ត៌មាន
ជនសង្ស័យ ហង្ស សំណាង រួមទាំងបក្សពួក២នាក់ទៀត ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរលើចំនួន៣បទល្មើស
ភ្នំពេញ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ ករណី ជនសង្ស័យ ហង្ស សំណាង អ្នកសារព័ត៌មានម្នាក់ រួមទាំងបក្សពួក០២នាក់ទៀត ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរលើជនសង្ស័យទាំង៣នាក់ ពីបទ ទី១ធ្វើឲ្យខូចទឹកចិត្តកងទ័ព , ទី២ ញុះញង់ឱ្យមានការរើសអើង និងទី៣ ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា តាមមាត្រា៤៧២, ៤៩៤, ៤៩៦ និង៦១៦ នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យទាំង០៣នាក់ ទី១ឈ្មោះ ហង្ស សំណាង ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ ,ទី២ ឈ្មោះ កុញ វាសនា ហៅ ស្នា ភេទប្រុសអាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ និង ទី៣ ឈ្មោះ រស់ អែវ ភេទប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិខ្មែរ។
គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ជនសង្ស័យទាំង០៣នាក់ បានបង្កើតមាតិការបែបកំប្លែងចម្អក សម្តែងឈុតជាយោធាស្លៀកពាក់មិនសមរម្យ និងធ្វើកិច្ចសម្ភាសន៍ឌឺដង ញុះញង់ បំបាក់ទឹកចិត្ត និងស្មារតីយោធា ដែលទង្វើនេះ មិនមែនជាទម្រង់នៃវិជ្ជាជីវអ្នកសារព័ត៌មានទេ ទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួន៕ អត្ថបទ៖ កុម្ភៈ



-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា