ព័ត៌មាន
អាជ្ញាធរក្រុងអរិយក្សត្រចាប់ផ្តើមបិទផ្សាយឯកសារនៃការវិនិច្ឆ័យដីធ្លីជាប្រព័ន្ធនៅសង្កាត់បាក់ដាវ
អាជ្ញាធរក្រុងអរិយក្សត្រ បានចាប់ផ្តើមបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ នៅសង្កាត់បាក់ដាវ ក្នុងរយៈពេល១៥ថ្ងៃ ពោលចាប់ពីថ្ងៃទី០២ខែមិថុនា រហូតដល់ថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកណ្ដាល នៅថ្ងៃទី០២ខែមិថុនានេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៤ភូមិ គឺភូមិជ្រោយខ្សាច់ ភូមិបាក់ដាវលើ ភូមិបាក់ដាវក្រោម និងភូមិព្រែកជ្រូក សង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ មានចំនួន ២,៩៥២ក្បាលដី។

នៅក្នុងកម្មវិធី ឯកឧត្ដម នុត ពុធដារ៉ា មានប្រសាសន៍ថា គោលបំណងដ៏សំខាន់នៃការបិទផ្សាយជាសាធារណៈនេះ គឺដើម្បីធានាបាននូវទិន្នន័យឱ្យមានលក្ខណៈត្រឹមត្រូវស្របច្បាប់ដោយទុកឱកាសឱ្យ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងឡាយធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី។ ការជំទាស់តវ៉ាអាចធ្វើបានអំឡុងពេល ១៥ថ្ងៃចាប់ពីថ្ងៃប្រកាសបិទផ្សាយនេះតទៅ ហើយក្នុងរយៈពេល ១៥ថ្ងៃនេះ គណៈកម្មការរដ្ឋបាល និងមន្រ្តីសុរិយោដី នឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្តឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ តាមការព្រមព្រៀង។

ឯកឧត្តមបន្តថា បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល ១៥ថ្ងៃរួច ក្រុមការងារពាក់ព័ន្ធនឹងទទួលបាននូវទិន្នន័យត្រឹមត្រូវ ដើម្បីបំពេញនីតិវិធីឈានដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋដែលជាអ្នកកាន់កាប់ដីនៅសង្កាត់បាក់ដាវ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព សុខុមាលភាព ស្ថេរភាពសង្គម ការអភិវឌ្ឍ និងប្រើប្រាស់ដីធ្លីប្រកបដោយសមធម៌ និងសន្តិភាពផ្លូវចិត្ត។

សម្រាប់ប្រជាពលរដ្ឋរស់នៅសង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ បានអគុណដល់រាជរដ្ឋាភិបាលតាមរយៈក្រសួងដែនដី និងអាជ្ញាធរមូលដ្ឋាន ដែលបានរៀបចំការចុះបញ្ជីដីធ្លីជូនពួកគេឱ្យទទួលបានប្លង់ដីធ្លីស្របច្បាប់។
បើតាមប្រសាសន៍លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ បានឱ្យដឹងថា ក្រុងអរិក្សត្រ មាន១១សង្កាត់ ស្មើ៤២ភូមិ ហើយសង្កាត់ដែលបានចែកប័ណ្ណរួចរាល់មានចំនួន០៥សង្កាត់រួមមាន៖សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧញ៉ាអុង សង្កាត់កោះឧកញ៉ាតី និងសង្កាត់ព្រែកក្មេង។ រីឯសង្កាត់ដែលនៅសេសសល់នឹងមានការចែកប័ណ្ណជូនជាបន្តបន្ទាប់។
គួរបញ្ជាក់ដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចុកោណ ដំណាក់កាលទី១ ដោយយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងវិស័យដីធ្លី និងជម្រុញការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់ជូនប្រជាពលរដ្ឋនៅត្រឹមអាណិត្តទី០៧នេះ៕ អត្ថបទ៖ទូច សោភ័ណ



-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
PR NEWS22 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ