ព័ត៌មាន
កម្ពុជា ប្រារព្ធទិវាគិលានុបដ្ឋាកអន្តរជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ”ការយកចិត្តទុកដាក់ថ្ងៃ នេះ និងជួយលើកស្ទួយដល់ការរីកចម្រើនសេដ្ឋកិច្ចនៅថ្ងៃអនាគត”
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធ ទិវាគិលានុបដ្ឋាកអន្តរជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ”ការយកចិត្តទុកដាក់ថ្ងៃ នេះ និងជួយលើកស្ទួយដល់ការរីកចម្រើនសេដ្ឋកិច្ចនៅថ្ងៃអនាគត”។
ទិវាគិលានុបដ្ឋាកអន្តរជាតិ ឆ្នាំ២០២៥ ក្រោមវត្តមានលោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត ភូម៉ាកូ អូណូដា តំណាងអង្គការសុខភាពពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ក្រោមជាតិនាយកដ្ឋានមន្ទីរពេទ្យ ការិយាល័យគិលានុដ្ឋាក និងឆ្មប ក្រសួងសុខាភិបាល គណៈគិលានុបដ្ឋាក និងសមាគមគិលានុបដ្ឋាកកម្ពុជា ប្រធានថែទាំមកពីមន្ទីរពេទ្យជាតិ១១ និងមន្ទីរពេទ្យបង្អែក២៥ខេត្ត ក្រុង និងអ្នកបញ្ចប់ការសិក្សាភាពជាអ្នកដឹកនាំតាមរយៈក្រុមប្រឹក្សាតិលានុបដ្ឋាកអន្តរជាតិ។ តួនាទីរបស់គិលានុបដ្ឋាយិកាក្នុងការសម្រេចបាននូវគុណភាព និងសុវត្ថិភាពនៃ សេវាថែទាំកំណត់ន័យគុណភាព និងសុវត្ថិភាពនៃសេវាថែទាំ បង្កើនបណ្តាញទំនាក់ទំនងជាមួយគិលានុបដ្ឋាកផ្សេងទៀតនៅទូទាំងប្រទេស និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអនុវត្តការងារនៃសេវាថែទាំ។
ក្នុងឱកាសនោះលោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានថ្លែងថា កម្ពុជា បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៧ ក្រោមប្រធានបទខុសៗគ្នាតាមឆ្នាំនីមួយៗដែលកំណត់ឡើងដោយក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិ (International Council of Nurses) ដែលមានជាង ១៣០ប្រទេស ជាសមាជិក។ ការជួបជុំរបស់យើងថ្ងៃនេះ គឺដើម្បីអបអរសាទរទិវាគិលានុដ្ឋាកអន្តរជាតិ ព្រមទាំងគិលានុបដ្ឋាក កម្ពុជាទូទាំងប្រទេសនូវសមិទ្ធផលដ៏អស្ចារ្យរបស់ខ្លួន។ ប្រធានបទឆ្នាំនេះ បានរំលេចឡើងនូវភាពសំខាន់ ចាំបាច់របស់គិលានុបដ្ឋាកដែលមិនត្រឹមតែជាអ្នកថែទាំទេ ប៉ុន្តែជាអ្នកជំរុញការរីកចម្រើនវិស័យសុខាភិបាល ផងដែរ។
លោកជំទាវ បានបន្តថា គិលានុបដ្ឋាក គឺជាបេះដូងនៃប្រព័ន្ធសុខាភិបាល៖ គិលានុបដ្ឋាកមានវត្តមាននៅក្នុងគ្រាដ៏លំបាកបំផុតក្នុងជីវិត ការថែទាំទារក ការសម្រាលទុក្ខលំបាក អ្នកជំងឺ និងគ្រួសារ និងការឆ្លើយតបទៅនឹងគ្រោះអាសន្ននានា រាប់តាំងពីទីជនបទ ដល់ទីប្រជុំជននៅ គ្រប់រាជធានី ខេត្ត គិលានុបដ្ឋាកតែងតែថែរក្សាសហគមន៍របស់យើងឱ្យមានសុខភាពល្អគួរជាទីទុកចិត្ត ដែលបញ្ជាក់ថា ឥទ្ធិពលរបស់គិលានុបដ្ឋាក ហួសពីការងារថែទាំនៅក្នុងមន្ទីរពេទ្យ។
ជាចុងក្រោយលោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានបញ្ជាក់ថា កិច្ចការយ៉ាងសកម្មរបស់គិលានុបដ្ឋាក ជាកម្លាំងចលករដ៏មានសារៈសំខាន់នៅក្នុងប្រព័ន្ធសុខាភិបាលទាំងមូល បានចូលរួមចំណែកលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល បានយកចិត្តទុកដាក់ និងបន្តធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវសេវាថែទាំ និងព្យាបាលសុខភាពប្រកបដោយសមធម៌ មានគុណភាព និងសុវត្ថិភាព៕
អត្ថបទ រដ្ឋា


























-
ព័ត៌មាន1 day agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន4 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoកម្ពុជា បន្តតវ៉ាជំទាស់ នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងការកាន់កាប់ទឹកដីកម្ពុជា ដាក់របាំងកុងតឺន័រ និងសាងសង់ផ្លូវចូលទៅតំបន់មួយចំនួន ក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់
-
កីឡា5 days agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
កីឡា1 week agoជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម
-
ព័ត៌មាន1 week agoពិធីចាប់ត្រីឡើងមាឃ អ្នកស្រុកអង្គរ នៅតែបន្ដធ្វើរៀងរាល់ឆ្នាំ ខណៈទិន្នផលត្រីឆ្នាំនេះ កើនឡើងច្រើន
-
ព័ត៌មាន4 days agoសម្ដេចធិបតី និងលោកជំទាវបណ្ឌិត សួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលី
-
ព័ត៌មាន5 days ago រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុលដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា