ព័ត៌មាន
អណ្តូងទឹកស្អាតចំនួន៩ ត្រូវបានប្រគល់ជូនអ្នកស្រុកត្រាំកក់ខេត្តតាកែវ
នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារបានអញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន៩ ជូនប្រជាពលរដ្ឋអាស្រ័យផលនៅឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

មានប្រសាសន៍សំណេះសំណាលមួយប្រជាពលរដ្ឋ ក្នុងពិធីប្រគល់អណ្តូងទឹកស្អាតទាំងអស់ លោកជំទាវប្រធានមូលនិធិបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សំណាក់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថា សម្តេច លោកតែងតែគិតគូរជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី បើទោះបីសម្តេចលោកមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ។ លោកជំទាវប្រធានមូលនិធិឱ្យដឹងទៀតថា អំណោយអណ្តូងទឹកទាំងនេះ គឺជាអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លា របស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ដែលលោកតា លោកយាយសន្សំទុកធ្វើជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ទោះជាលោកចែកឋានទៅហើយក្តី ដើម្បីអោយកូនចៅបន្តជួយដល់ប្រជាជនខ្មែរ ដែលកំពុងរស់នៅជួបការខ្វះខាត នៅតាមទីជនបទ ក្នុងប្រទេសកម្ពុជា។

លោកជំទាវឱ្យដឹងថា មូលនិធិអណ្តូងទឹកស្អាតបានបង្កើតឡើងជាង១០ឆ្នាំមកហើយ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែបច្ចុប្បន្នលោកជំទាវបណ្ឌិត មានភារកិច្ចច្រើនដែលត្រូវបំពេញ ទើបផ្ទេរការងារនេះមកលោកជំទាវជាអ្នកដឹកនាំបន្ត។ ដូច្នេះលោកជំទាវរួមទាំងស្វាមី តំណាងអោយក្រុមគ្រួសារទាំងមូល បានរួមកំលាំងគ្នាបន្តខិតខំដោយសុទ្ធចិត្ត មិនថាខែប្រាំង ឬវស្សា ប្រគល់ក៏ដូចជាពិនិត្យអណ្តូងទឹកទាំងនេះជូន លោកតាលោកយាយបងប្អូនបានប្រើប្រាស់ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ។ ឆ្លៀតក្នុងឱកាសនោះលោកជំទាវប្រធាន សូមផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពឱ្យបានល្អ វៀសវាងឆ្លងនូវជំងឺដង្កាត់ផ្សេងៗ។

ប្រជាពលរដ្ឋដែលទទួលផលពីអណ្តូងទឹកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់អំណោយខាងលើ ជាពិសេសក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកតែងតែគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអណ្តូងទឹកទាំងនេះ បានរួមចំណែកកាត់បន្ថយការចំណាយរបស់ពួកគាត់បានមួយផ្នែក ខណៈពីមុនត្រូវចំណាយថវិកាទិញទឹកគេ រឺទៅរកទឹកនៅកន្លែងឆ្ងាយៗយកមកប្រើប្រាស់ប្រចាំថ្ងៃ។

សូមបញ្ជាក់ថានៅថានាឱកាសនេះដែរ លោកជំទាវប្រធានមូលនិធិ និងក្រុមការងារបាននាំយកអំណោយទ្រនប់ដៃរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនលោកយាយ លោកតា បងប្អូន អ៊ំពូមីង ដែលបានចូលរួមក្នុងពិធី រួមមានថ្នាំពេទ្យ ក្រណាត់ស ក្រមា និងថវិកាមួយចំនួន។ ដោយឡែក កុមារា កុមារី តូចៗទទួលបានកាបូបស្ពាយ ទៅសាលាម្នាក់មួយៗផងដែរ៕ អត្ថបទ៖ សំ ងីម




-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា