ព័ត៌មាន
គណៈប្រតិភូមកពីស្ថានទូតអង់គ្លេស និងក្រុមហ៊ុនឯកជនប្រមាណ៥០រូប អញ្ជើញទស្សនកិច្ចព្រលានយន្តហោះអន្តរជាតិតេជោ
កណ្តាល៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ គណៈប្រតិភូមកពីស្ថានទូតអង់គ្លេស និងគណៈប្រតិភូតំណាងក្រុមហ៊ុនឯកជនចំនួនប្រមាណ ៥០នាក់ បានអញ្ជើញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ខណៈគ្រោងដាក់ឲ្យដំណើរការនាខែកញ្ញាខាងមុខ។

នៅក្នុងដំណើរទស្សនកិច្ចនេះ បានកត់សម្គាល់ឃើញថា ក្រុមគណៈប្រតិភូបានបង្ហាញទឹកមុខសប្បាយរីករាយ និងយល់ឃើញថា ព្រលានថ្មីនេះមានលក្ខណៈទំនើប និងថ្មី ដែលបង្ហាញអំពីភាពអស្ចារ្យរបស់កម្ពុជា និងខណៈដែលប្រទេសកម្ពុជា គឺមានសក្តានុពលជាច្រើនផ្សេងទៀត។

តាមការលើកឡើងរបស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានមានប្រសាសន៍ឱ្យដឹងថា គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់ប្រមាណជាង ៩៦% នឹងគ្រោងបើកឱ្យដំណើរការ គឺនៅថ្ងៃទី៩ ខែកញ្ញា។ ហើយថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ព្រលានយន្តហោះអន្តរជាតិតេជោថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។ សូមបញ្ជាក់ទៀតថា គិតរហូតមកដល់ពេលនេះ មន្រ្តីជាន់ខ្ពស់មកពីបណ្តាទូតប្រចាំប្រទេសកម្ពុជាជាច្រើនរូប គណៈប្រតិភូមកពីស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន បានអញ្ជើញមកទស្សនា និងស្វែងយល់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក្រោយពីទស្សនកិច្ចទាំងនោះ មន្រ្តីទូត និងអ្នកសារព័ត៌មានជាច្រើននាក់បានវាយតម្លៃ និងយល់ឃើញថា អាកាសយានដ្ឋាននេះល្អទាំងអស់ និងបានបង្ហាញមិននឹកស្មានថា ប្រទេសកម្ពុជាមានការវិនិយោគលើព្រលានយន្តហោះថ្មីនេះរហូតដល់ខ្នាត 4F៕ អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា