ព័ត៌មាន
សមាជរដ្ឋសភានិងព្រឹទ្ធសភា បានអនុម័តសេចក្ដីព្រាងស្ដីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានការគាំទ្រ ១៧៨ សំឡេង
អង្គប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា បានធ្វើការពិភាក្សាលើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធ្វើការអនុម័តសេចក្ដីព្រាង សេចក្តីសម្រេចស្ដីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយទទួលបានការគាំទ្រចំនួន ១៧៨ សំឡេង នៃចំនួនសមាជិកសមាជរដ្ឋសភា និងព្រឹទ្ធ- សភាទាំងមូល។

តាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា លើប្រធានបទអំពីប្រព័ន្ធគាំពារសង្គម និង ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ, កិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានរដ្ឋសភា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ មានវត្តមានចូលរួមពីសមាជិកសមាជចំនួន ១៧៩ រូប ប្រជុំពិភាក្សាលើប្រធានបទចំនួនបីរួមមាន៖ ១-ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម, ២-ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ, និង៣-ប្រធានបទអំពីវិស័យកសិកម្ម។
ចំពោះទាក់ទងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, លោកជំទាវ និន សាផុន តំណាងក្រុមជំនួយការគណៈកម្មការសមាជរដ្ឋសភា និងព្រឹទ្ធ- សភា ទទួលបន្ទុកប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានរាយការណ៍ជូនអង្គប្រជុំសមាជ នូវរបាយការណ៍ស្ដីពីការពិនិត្យ និងសិក្សា លើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងគោលបំណងកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈាន ទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់នឹងវិបត្តិ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ ជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលជាកម្មវិធីទី៤ «កម្មវិធីគោលនយោបាយអាទិភាពចំនួន៦» ក្នុង គោលដៅលើកទឹកចិត្តអ្នកប្រកបមុខរបរ និងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ មានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ និងអាច ទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់បទអន្តរាគមន៍ជូនអង្គសមាជថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨នេះ ត្រូវបានដាក់ប្រកាសឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាលក៏បាន បង្កើតគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដែលមានតួនាទីនិងភារកិច្ចចម្បងក្នុងការសម្របសម្រួលការងារ និងអនុវត្តសកម្មភាព ស្របតាមយុទ្ធសាស្ត្រជាតិ ស្តីពីការ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រៀបចំផែនការសកម្មភាពលម្អិត សូចនាករគន្លឹះ ការបែងចែកតួនាទីភារកិច្ច និងវិធានការគន្លឹះ ដើម្បីតាម ដាន ត្រួតពិនិត្យ និងវាយតម្លៃនូវការអនុវត្ត។ លើសពីនេះរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «ថ្នាលឌីជីថលចុះ ឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីជាមធ្យោបាយសម្រាប់កំណត់អត្តសញ្ញណ ប្រភេទមុខរបរ និងការងារ របស់អ្នកសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចផ្ដល់ការគាំទ្រផ្សេងៗបានទាន់ពេល និងចំគោលដៅ ជាពិសេសក្នុងគ្រាមានវិបត្តិ។
សូមបញ្ជាក់ថា សមាជិកអង្គសមាជដែលឡើងមានមតិពិភាក្សា លើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួន២២រូប។ បន្ទាប់ពី អង្គសមាជបានធ្វើការពិភាក្សា លើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធរួចមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង សហការី ធ្វើការបកស្រាយ ទៅលើមតិពិភាក្សាដែលអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា បានលើកឡើងរួចមក អង្គប្រជុំសមាជក៏បានធ្វើ ការអនុម័តសេចក្ដីព្រាងសេចក្តីសម្រេចស្ដីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយទទួលបានការគាំទ្រចំនួន ១៧៨ សំឡេង នៃចំនួនសមាជិក សមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម