ព័ត៌មាន
អ្នកជំនាញ៖ មាសហក់ឡើងវិញ ដោយសារការផ្លាស់ប្តួរគោលការណ៍អាមេរិក និងកត្តាភូមិសាស្រ្តនយោបាយនានា
ភ្នំពេញ : អ្នកជំនាញប្រឹក្សាយោបល់ហិរញ្ញវត្ថុ ថា តម្លៃទីផ្សារហាងឆេងមាសដែលកំពុងប្រែប្រួល និងបានហក់ឡើងវិញ ក្នុងរង្វង់ប្រមាណជិត ៣ ៣៧០ ដុល្លារក្នុងមួយអោន ដោយសារគម្រោងតម្លើងពន្ធគយនៃការនាំចូលដែក និងអាលុយមីញ៉ូម និងគម្រោងកាត់អត្រាការប្រាក់ របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក និងរួមជាមួយកត្តាភូមិសាស្រ្តនយោបាយនានា។
លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីអំពីការប្រែប្រួលតម្លៃទីផ្សារហាងឆេងមាសជាសកល និងតម្លៃមាសក្នុងពេលបច្ចុប្បន្ន នេះថា តម្លៃទីផ្សារហាងឆេងមាសនាពេល ប៉ុន្មានចុងក្រោយនេះ បានហក់ឡើងគួរកត់សម្គាល់ ក្នុងរង្វង់ប្រមាណ ៣ ៥០០ ដុល្លារ ក្នុងមួយអោន ដែលជាតម្លៃខ្ពស់បំផុតនៅក្នុង ប្រវត្តិសាស្រ្ត បន្ទាប់មកចាប់ពីជិតពាក់កណ្តាលខែ ឧសភា តម្លៃមាននេះបានបន្តធ្លាក់ចុះមកវិញនៅត្រឹម ៣ ១២០ ដុល្លារក្នុង មួយអោន, តែមកដល់បច្ចុប្បន្ន តម្លៃហាងឆេងមាសក៏បានហក់ឡើងវិញម្តងទៀត ជាក់ស្តែងគិតត្រឹមថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ២០២៥ តម្លៃក្នុងមួយអោន ក្នុងរង្វង់ប្រមាណជិត ៣ ៣៧០ ដុល្លារអាមេរិក។
លោក បន្តថា ចំពោះការប្រែប្រួលតម្លៃហាងឆេងមាសនៅក្នុងរយៈពេលចុងក្រោយនេះ បានកើតឡើងដោយសារកត្តាមួយ ចំនួនដូចជា គម្រោងតម្លើងពន្ធគយនៃការនាំចូលដែក និងអាលុយមីញ៉ូម របស់សហរដ្ឋអាមេរិកចូលទីផ្សាររបស់ខ្លួន ពីប្រមាណ ២៥ ភាគរយ ទៅ ៥០ ភាគរយ, គម្រោងកាត់អត្រាការប្រាក់របស់ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកនៅក្នុងខែនេះ ពីប្រមាណ ៤,៥០ ភាគរយ ទៅ ៤,២៥ ភាគរយ ឬមកនៅត្រឹម ៤ ភាគរយ, និងការប្រឈមមុខគ្នាឡើងវិញ រវាងសង្រ្គាមរុស្សី-អ៊ុយក្រែន និងកត្តាភូមិ សាស្រ្តនយោបាយផ្សេងៗទៀត ដែលកត្តាទាំងនេះ បានធ្វើឱ្យមានការប្រែប្រួលនៃការធ្លាក់ថ្លៃប្រាក់ដុល្លារ ខណៈដែលវិនិយោគិនធំៗ បានងាយទៅទិញមាសចូល។
សូមបញ្ជាក់ថា ជុំវិញគ្រឿងអលង្ការ និងត្បូងមានតម្លៃវិញ, កម្ពុជាគឺទីផ្សារមួយដែលមានការកែច្នៃ និងរចនាម៉ូតគ្រឿងអលង្ការមានភាព ល្បីល្បាញមួយផងដែរ។ ចំណែកការធ្វើពាណិជ្ជកម្ម ឃើញថា នៅក្នុងឆ្នាំ២០២៤ កន្លងមក ទំហំជួញដូរនៅលើវិស័យនេះ សម្រេច បានប្រមាណជាង ៧៨៨ លានដុល្លារសហរដ្ឋអាមេរិក ថយចុះប្រមាណជា ៣០ ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលសម្រេចបាន ក្នុងរង្វង់ជាង ១ ២០០ លានដុល្លារសហរដ្ឋអាមេរិក។ ចំណែកនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៥ នេះវិញ ទំហំពាណិជ្ជកម្មគ្រឿង អលង្ការ និងត្បូង មានតម្លៃ ទើបសម្រាប់បានចំនួនជាង ២៤៤ លានដុល្លារសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា