ព័ត៌មាន
អតីតយុទ្ធជននៅភូមិអូកាខុប មានជីវភាពធូរធារជាងមុន ក្រោយទទួលដី និងផ្ទះពីសម្តេចតេជោ ហ៊ុន សែន
កំពង់ឆ្នាំង៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ អតីតយុទ្ធជនម្នាក់រស់នៅក្នុងភូមិកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានសំដែងនូវការសប្បាយរីករាយ ក្រោយពីឃើញផលដំណាំរួមផ្សំរបស់គាត់ដែលខិតខំដាំជិត៣ឆ្នាំកន្លងមកនេះ បានចេញផ្លែផ្កាលក់បានកំរៃជាបណ្តើរៗ ធ្វើអោយជីវភាពគ្រួសារគាត់ បានធូរធារជាងពេលមុនមួយកម្រឹត។
លោក ឡុង សុផាត ជាអតីតយុទ្ធជនបានអោយដឹងថា៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក និងប្រពន្ធ ក៏ដូចជាអតីតយុទ្ធជនទាំងអស់ដែរ បានទទួលដី និងផ្ទះរបស់សមាគមន៍អតីតយុទ្ធជនពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងលោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ចំនួន១ម៉ឺន៥រយម៉ែត្រការ៉េ។ ក្រោយទទួលបានភ្លាម លោក និងប្រពន្ធ បានខិតខំដាំដំណាំយុទ្ធសាស្ត្រ និងដំណាំរួមផ្សំជាច្រើនប្រភេទដូចជាស្វាយចន្ទីបានជាង២០០ដើម ដើមមៀនជិត២០០ដើម និងដំណាំជាច្រើនមុខទៀត។ ពេលនេះ លោកបានបណ្តុះកូនចន្ទីលក់ និងបេះគ្រាប់ចន្ទីលក់បានថវិកាគ្រាន់ដោះស្រាយជីវភាពបណ្តើរៗហើយ ចំណែកដំណាំឪឡឹក, ដំណាំត្រសក់ស្រូវ, និងដំឡូងឈ្វា ក៏កំពុងប្រមូលផលលក់បានជាបណ្តើរៗផងដែរ។ ដំណាំយុទ្ធសាស្ត្រ និងដំណាំរួមផ្សំផ្សេងទៀត នឹងហុចផលអោយជាបន្តបន្ទាប់ ហើយនៅថ្ងៃក្រោយ គ្រួសរលោក មិនលំបាករឿងលុយកាក់ទៀតឡើយ។ លោកថាដីនៅទីតាំងនោះ មានជីជាតិល្អ និងសំណូមពរដល់អតីតយុទ្ធជនទាំងអស់ដែលមិនទាន់បានដាំដុះ សូមខិតខំដាំដុះដំណាំជុំវិញផ្ទះ ដើម្បីទ្រទ្រង់ជីវភាពអោយប្រសើរឡើង។ គាត់បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន ដែលបានជួយគ្រួសារគាត៉ងៅយមានជីវភាពល្អដូចថ្ងៃនេះ។
គោលបំណងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះអតីតយុទ្ធជនទាំងអស់ ដោយមិនទុកឱ្យកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ណាម្នាក់ នៅឯកោ និងរស់នៅដោយលំបាកឡើយ។ គ្រួសារអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បានសាទរ និងគាំទ្រ ចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចតែងតែគិតគូរជួយដល់អ្នកចូលនិវត្ដន៍ទាំងអស់ រួមទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដែលចូលនិវត្តន៍ ដើម្បីឱ្យពួកគាត់រស់នៅមានជីវភាពធូរធារ៕ កាំង ហុងវាស្នា
-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ