ព័ត៌មាន
ទូតថៃប្រចាំកម្ពុជាប្ដេជ្ញាបង្កើនទំហំពាណិជ្ជកម្មជាមួយកម្ពុជា ខណៈ៤ខែឆ្នាំនេះសម្រេចបានជាង ១,៤ ពាន់លានដុល្លារ
ភ្នំពេញ ៖ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានកំណត់គោលដៅក្នុងការបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យមានសម្ទុះកើនឡើងខ្ពសនៅឆ្នាំ២០២៧ ខណៈទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានជាង ១,៤ ពាន់លានដុល្លារក្នុងរយៈពេល៤ខែឆ្នាំ២០២៥។
មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់ដំណើរទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី៤ ខែមិថុនានេះ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា បានលើកឡើងថា ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ ទាំងអ្នកវិនិយោគ អ្នកធុរកិច្ច រួមនឹងប្រជាពលរដ្ឋត្រូវចូលរួមសហការគ្នាដើម្បីធ្វើឱ្យគោលដៅដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានដាក់ចេញក្នុងការបង្កើនទំហំពាណិជ្ជកម្មទាំងនេះនៅឆ្នាំ២០២៧ខាងមុខ។
ឯកឧត្តម បានបន្តថាលោកគិតថាទំនាក់ទំនងរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញនូវទំនាក់ទំនងនៃវិស័យពាណិជ្ជកម្ម វិនិយោគ ហើយនឹងទេសចរណ៍។ ដូចដែលគ្រប់គ្នាដឹងហើយថា ភាពយន្តថៃ តារាសម្តែងថៃមានការពេញនិយមទស្សនា និងស្រលាញ់ចូលចិត្តពីសំណាក់ប្រជាជនខ្មែរផងដែរ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លានដុល្លារ ចំណែកថៃនាំចូលមកវិញ ៣,៤៤ ពាន់លានដុល្លារ កើន ១៨,៩ ភាគរយ៕
សូមជម្រាបថា គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ប្រមាណជាង ៩៦% នឹងគ្រោងបើកឱ្យដំណើរការ គឺនៅថ្ងៃទី៩ ខែកញ្ញា និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ឈិត បូរ៉ាវី
















-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា