ព័ត៌មាន
ទិវាបរិស្ថានពិភពលោក៖ កម្ពុជាប្ដេជ្ញាប្រយុទ្ធប្រឆាំងការបំពុលប្លាស្ទិក និងជំរុញបរិស្ថានស្អាតបៃតងជានិរន្តរ៍
កម្ពុជាប្ដេជ្ញាប្រយុទ្ធប្រឆាំងការបំពុលប្លាស្ទិក និងជំរុញបរិស្ថានស្អាតបៃតងជានិរន្តរ៍ បន្ទាប់ពីទទួលបានព្រះរាជសារដ៏ឧត្តុង្គឧត្តម និងព្រះរាជអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)
» នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានសព្វព្រះរាជហឫទ័យបន្លឺព្រះរាជឱវាទ និងព្រះរាជអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត ស្តីពីសារៈសំខាន់នៃការថែរក្សាបរិស្ថាន ដើម្បីភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ ដែលជាឫសគល់នៃវប្បធម៌ខ្មែរតាំងពីបុរាណ។ ការរស់នៅដោយមានការគោរពចំពោះធម្មជាតិ មិនបំផ្លាញធម្មជាតិ និងប្រើប្រាស់ធនធានប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលត្រូវបន្តដល់កូនចៅជំនាន់ក្រោយ។ ជាមួយគ្នានេះ ព្រះអង្គទ្រង់បានរំឭកពីព្រះរាជបូជនីយកិច្ចរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានផ្តួចផ្តើមបង្កើតតំបន់ការពារធម្មជាតិ។

គោរពទទួលនូវព្រះរាជឱវាទដ៏ខ្ពង់ខ្ពស់បំផុត ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងប្តេជ្ញាចិត្តដ៏មុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់ប្លាស្ទិក ដើម្បីការពារសុខភាពប្រជាពលរដ្ឋកម្ពុជា ពីការបំពុលដោយមីក្រូប្លាស្ទិក និងណាណូប្លាស្ទិក ដែលសំយោគចេញពីសំណល់ប្លាស្ទិកដោយការដុតប្លាស្ទិកក្រោមកម្តៅតិចជាង ១០០អង្សារសេ និងការទុកដាក់សំរាម សំណល់ប្លាស្ទិកមិនបានត្រឹមត្រូវ។ ហើយដើម្បីធានាឱ្យបាននូវសុខដុមរមនារវាងមនុស្ស និងបរិស្ថាន ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រោមការចង្អុលបង្ហាញពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានសសរស្តម្ភ ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

ឆ្លើយតបនឹងភាពស្អាតលើអាកាស ក្រសួងបរិស្ថានបានបំពាក់ស្ថានីយ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិចំនួន ៥៦ កន្លែងទូទាំងប្រទេស។ ចំពោះភាពស្អាតលើដីវិញ គឺមានយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!» បានកាត់បន្ថយការនាំចូលថង់ប្លាស្ទិកដល់ទៅ ៨៨%។ ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានកំពុងសិក្សាប្រែក្លាយទីលានចាក់សំរាមចំនួន ២០៦ កន្លែង ឱ្យក្លាយជាទីលានទុកដាក់មានសុវត្ថិភាព។ ចំណែក ភាពស្អាតក្នុងទឹក ក្រសួងបរិស្ថានក៏បានធ្វើសកម្មភាពជាចម្បងការកាត់បន្ថយការបំពុលទឹក ជាពិសេសនៅបឹងទន្លេសាប និងទន្លេមេគង្គ ព្រមទាំងជំរុញឱ្យរោងចក្រមានប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។
លើសពីភាពស្អាត ភាពបៃតង ក៏ជាកត្តាចាំបាច់ជួយឱ្យកម្ពុជាបានចូលរួមចំណែកដោះស្រាយបញ្ហាបរិស្ថានសកលឆ្លើយតបការប្រែប្រួលអាកាសធាតុ តាមរយៈការប្តេជ្ញាចិត្តទប់ស្កាត់ការកើនឡើងកម្តៅផែនដី ១.៥អង្សារសេ និងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់សមស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។ ដោយក្រសួងបរិស្ថានបានរៀបចំឱ្យមានថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដើម្បីផលិតកូនឈើចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ ក្នុងន័យបង្កើនគម្របព្រៃឈើ និងឆ្ពោះទៅ អព្យាក្រឹត្យភាពកាបូននៅឆ្នាំ ២០៥០។ ដោយមានយុទ្ធនាការ «ពន្លកបៃតង» នឹងចែកកូនឈើជាង ៣ លានដើម រួមជាមួយយុទ្ធនាការ «ដាំដើមត្នោត ១ លានដើម» ជារៀងរាល់ឆ្នាំ។

សូមជម្រាបជូនថា ទិវាបរិស្ថានពិភពលោក ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៧២ នាឱកាសសន្និសីទស្តីពីបរិស្ថានមនុស្សនៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត ដោយកំណត់យកថ្ងៃ ៥ មិថុនា ជាថ្ងៃប្រារព្ធពិធី។ កម្ពុជាបានចូលរួមប្រារព្ធទិវាបរិស្ថានពិភពលោកតាំងពីឆ្នាំ១៩៩៣ ហើយបានបញ្ចូលគ្នានូវទិវាបរិស្ថានជាតិ និងពិភពលោកជារៀងរាល់ឆ្នាំ។ ទិវាបរិស្ថានជាតិត្រូវបានចារឹកក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលប្រកាសឱ្យប្រើដោយព្រះមហាក្សត្រនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣៕

-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»