ព័ត៌មាន
គិតត្រឹម៣ខែដើមឆ្នាំនេះ ការផ្តល់ឥណទាន និងការទទួលប្រាក់បញ្ញើររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបន្តកើនឡើង
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ នេះ វិស័យមីក្រូហិរញ្ញ្ញវត្ថុនៅកម្ពុជា បានផ្តល់ឥណទាន មានចំនួនប្រមាណជិត ៥.៤០០ លានដុល្លារ កើនឡើង ៤,១% ធៀបនឹងត្រីមាសមុន ខណៈការទទួលប្រាក់បញ្ញើរ មានចំនួនសរុបជិត ២.៨០០ លានដុល្លារ កើនឡើងជិត ១០% បើធៀបនឹងត្រីមាសមុន។
លោក តាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយក- ព័ត៌មាន ស្តីពីការផ្តល់ឥណទាន និងការទទួលប្រាក់បញ្ញើរនៅក្នុងគ្រឹះមីក្រូហិរញ្ញវត្ថុ នេះថា ទាក់ទងនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ឃើញ ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រោយពីវិបត្តិជម្ងឺកូវីដ-១៩ ខណ:ដែលសេដ្ឋកិច្ចមិនទាន់មានភាពច្បាស់លាស់ បានបង្ករឱ្យ ប៉ះពាល់ដល់ការរកស៊ីទទួលទានរបស់ប្រជាពលរដ្ឋ ក្នុងនោះការផ្តល់ឥណទានរបស់គ្រឹះស្ថាននីមួយៗ ក៏បានថយចុះផងដែរ ប៉ុន្តែនៅក្នុង រយៈពេលចុងក្រោយនេះ ការផ្តល់ឥណទាន និងប្រាក់បញ្ញើរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកំពុងបន្តនិន្នាការកើនឡើង។
លោក បន្តឱ្យដឹងថា ជាក់ស្តែងគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥, វិស័យមីក្រូហិរញ្ញ្ញវត្ថុកម្ពុជា បានផ្តល់ឥណទានជិត ៥.៤០០ លានដុល្លារ (កើនឡើង ៤,១% ធៀបនឹងត្រីមាសមុន) ដោយបានផ្តល់ជូនដល់អតិថិជនប្រមាណ ១,៥ លាននាក់ នៅទូទាំងប្រទេស (បានកើនឡើង ១,៧% ធៀបនឹងត្រីមាសមុន)។ ចំណែកទាក់ទងនិងប្រាក់បញ្ញើរវិញ, វិស័យមីក្រូហិរញ្ញវត្ថុ បានទទួលប្រាក់បញ្ញើ មាន ចំនួនជិត ២,៨ ពាន់លាន់ដុល្លារ (កើនឡើងជិត ១០% ធៀបនិងត្រីមាសមុន) ដោយមានអតិថិជនជិត ២ លាននាក់ (ថយចុះជិត ៩% ធៀបនឹងត្រីមាសមុន)។ ចំពោះឥណទានដែលអតិថិជនបង់សងយឺតលើស ៣០ ថ្ងៃ បានឡើងជាង ៩% (កើនឡើងប្រមាណជាង ២% ធៀបនឹងត្រីមាសមុនផងដែរ)។ ជារួម, សមាគមមីក្រូហិរញ្ញវត្ថុ វាយតំលៃថា វិស័យមីក្រូហិរញ្ញវត្ថុនៅតែមានស្ថេរភាព ដោយមានកំណើន ទាំងឥណទាន និងប្រាក់បញ្ញើ បើទោះឥណទានយឺតយ៉ាវមានការកើនឡើង ដោយវិស័យមីក្រូហិរញ្ញវត្ថុ នៅតែមានតួនាទីសំខាន់ក្នុងការ ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។
ជុំវិញការផ្តល់ឥណទាននេះ, លោក តាំង តុងងី បញ្ជាក់ឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ នេះ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាន ផ្តល់ឥណទានដល់វិស័យសំខាន់ៗមានដូចជា៖ ការផ្តល់ឥណទានគ្រួសារ មានចំនួនប្រមាណជិត ៣៣%, វិស័យកសិកម្មជិត ២១%, ពាណិជ្ចកម្មជិត ២០%, សេវាកម្មជិត ១២%, វិស័យសំណង់ ៧%, ដឹកជញ្ជូនជិត ៣%, កម្មន្តសាល ជាង ២% និងវិស័យផ្សេងៗទៀត ប្រមាណ២% ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម