ព័ត៌មាន
អាជ្ញាធរជាតិអប្សរាកំពុងអភិរក្ស និងជួសជុលជើងសសរនៅរួតបាកានប្រាសាទអង្គរវត្ត
សៀមរាប ៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអភិរក្ស និងជួសជុលជើងសសរនៅរួតបាកានប្រាសាទអង្គរ ដែលជើងសសរមួយចំនួនមានការពុកផុយ។
លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសផ្នែកអភិរក្សថ្ម បានឱ្យដឹងថា ជើងសសរនៅរួតបាកានដែលត្រូវបាន អភិរក្ស និងជួសជុលក្នុងដំណាក់កាលទី១នេះ មានសរុប១០សសរ ដែលសុទ្ធសឹងមានការពុកផុយ ហើយចាំបាច់ត្រូវជួសជុល និងអភិរក្សឡើងវិញ។បើតាមការបញ្ជាក់ពីលោក សយ សុភារិន្ទ មូលហេតុដែលនាំឱ្យជើងសសរពុកផុយ ដោយសារកត្តាធម្មជាតិ លាមកនិងទឹកនោមប្រចៀវ។ យូរៗទៅធ្វើឱ្យសារធាតុទាំងនោះទៅស៊ីថ្ម។ល។
គម្រោងអភិរក្ស និងជួសជុលសសរនៅរួតបាកានអង្គរវត្ត បានចាប់ផ្តើមនៅខែក្នុងកុម្ភៈ ឆ្នាំ២០២៥។ រហូតមកដល់ពេលនេះជួសជុលបានចំនួន៩សសរ ក្នុងចំណោម១០សសរ ដែលគិតជាទំហំការងារ បានប្រហែល៨០ភាគរយហើយ៕









-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ