ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលថវិកា៧០ម៉ឺនដុល្លារពីក្រុមយុវជនបូជាការពារយុត្តិធម៌
នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិ គន្ធបុប្ផាកម្ពុជាបានអញ្ជើញជួប សវនការនិងទទួលថវិកាចំនួន៧០ម៉ឺនដុល្លារអាមេរិកក្នុង ឱកាសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីធានានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យពិគ្រោះ និងព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព ដែលពិធីនេះធ្វើឡើង នាសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់។
ក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងក្រុមយុវជនបូជាការពារយុត្តិធម៌ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអធិបតី ហ៊ុន ម៉ាណែត ជូនចំពោះក្រុមសមាជិកសមាជិកាដែលបានចូលរួមជាពិសេស អ្នកឧកញ៉ា ឡេងណាវ៉ាត់ត្រា ដែលបានដឹកនាំក្រុមការងារចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជានាឱកាសនេះ ។
ជាមួយគ្នានេះលោកជំទាវបណ្ឌិត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមកោតសសើរដល់ក្រុមយុវជនបូជាការពារយុត្តិធម៌ ទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា ដ៏ច្រើន ដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងឱកាស យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក្នុងការស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលមានរយះពេល១ខែពេញ ចាប់ពីថ្ងៃទី១មិថុនា ដល់ថ្ងៃទី៣០ខែមិថុនា ២០២៥។ លោកជំទាវសូមអរគុណអស់ពីដួងចិត្ត ដល់ក្រុមយុវជនបូជាការពារយុត្តិធម៌ ព្រមទាំងជួយឧបត្ថមគាំទ្រដល់កងទ័ពជួរមុខដែលកំពុងការពារទឹកដី តាមបន្ទាត់ព្រំដែនប្រកបដោយស្មារតីសាមគ្គីភាពរឹងមាំ របស់ប្រជាជាតិខ្មែរទាំងមូល។
ឆ្លៀតក្នុងឱកាសនោះដែរលោកជំទាវបណ្ឌិតក៏បានស្នើសុំទៅដល់ អ្នកដែលបង្កើតមាតិការ ដែលមានប្រជាប្រិយភាពនៅតាមបណ្ដាញសង្គមនានា សូមជួយជំរុញចូលរួមផ្សព្វផ្សាយយុទ្ធនាការកៀងគររកមូលនិធិ ជួយមន្ទីរពេទ្យគន្ធបុប្ផាបន្ថែមទៀត ដើម្បីឲ្យមានការផុលផុស នឹងមានការចូលរួមពីសប្បុរសជននានា ជួយដល់កុមារកម្ពុជារាប់ម៉ឺននាក់ដែលកំពុងត្រូវការឲ្យជួយ។
ជាការឆ្លើយតបអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាប្រធានក្រុមយុវជនបូជាការពារយុត្តិធម៌ក៏សូមគោរពថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តល់ឱកាសឲ្យក្រុមការងារបានចូលរួមចែករំលែកនូវធនធាន ដើម្បីជួយទ្រទ្រង់ដល់មូនិធិកុមារកម្ពុជា និងសូមអរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែលបានបង្កើតឲ្យមាន មូលនិធិនេះ។ អ្នកកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារក៏សូមប្ដេជ្ញា ជួយដល់មូលនិធិកុមារកម្ពុជានិងជួយដល់កិច្ចការសង្គមជាបន្តបន្ទាប់ទៀត ដើម្បីជាតិ ដើម្បីសង្គម ក្នុងន័យស្មារតីខ្មែរជួយខ្មែរ។
សូមជម្រាបថាមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២ មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះ ចំនួនប្រមាណ៤១ម៉ឺននាក់។ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប ត្រូវចំណាយថវិកាជាង១២ម៉ឺនដុល្លារក្នុង១ថ្ងៃ ឬក៏៤៣លានដុល្លារអាមេរិកក្នុង១ឆ្នាំ ដើម្បីធានារក្សានិរន្តភាពមន្ទីរពេទ្យ ក្នុងការជួយព្យាបាលជំងឺជូនកុមារ និងពិនិត្យលើស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ ប្រកបដោយស្មើភាព និងគ្មានការរើសអើង៕
អត្ថបទ៖ សំ ងីម















-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង