ព័ត៌មាន
ក្រុមប្រឹក្សាច្បាប់រំពឹងថា ច្បាប់អាកាសចរណ៍ស៊ីវិលនឹងទាក់ទាញធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបន្ថែម
ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ថ្លែងថា ការររៀបចំច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិល ជាការបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជា ឆ្លើយតប ទៅនឹងស្ដង់ដារបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ និងច្បាប់អន្តរជាតិ និងជាចំណុចដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគ ធុរកិច្ច និងការធ្វើពាណិជ្ជកម្ម ដែលជាចន្ទល់ដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នៅក្នុងកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះតំណាងគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ក៏ដូចជាថ្នាក់ដឹកនាំ និង មន្រ្តីជំនាញពាក់ព័ន្ធ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានរៀបចំ និងចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់លើកទី២ ដើម្បីធានាឱ្យបាននូវ សង្គតិភាព គុណភាព និងប្រសិទ្ធភាពនៃច្បាប់ ដើម្បីបង្កើនកិច្ចសហការល្អ និងការយល់គ្នា ពីគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ពិសេសចៀសវាងការជាន់សមត្ថកិច្ចគ្នា ដើម្បីបំពេញមុខងារឱ្យបានត្រឹមត្រូវ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ដើម្បីជាប្រយោជន៍ទៅដល់ការ អនុវត្តច្បាប់នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បន្តថា សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជានេះ គឺជា សេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់មួយ ហើយមិនត្រឹមតែមានសារៈសំខាន់តែក្នុងជ្រុងនៃទិដ្ឋភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏បានបង្ហាញ នូវការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការឆ្លើយតបទៅនឹងស្ដង់ដារបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងការអនុលោមតាម បទប្បញ្ញត្តិសំខាន់ៗ នៃច្បាប់អន្តរជាតិផ្សេងទៀត ដែលជាចំណុចដ៏សំខាន់ និងចាំបាច់មួយ ក្នុងការទាក់ទាញការវិនិយោគ ធុរកិច្ច និងការ ធ្វើពាណិជ្ជកម្ម ដែលជាចន្ទល់ដ៏សំខាន់មួយនៃការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ, អង្គប្រជុំបានបន្តធ្វើការពិនិត្យ និងពិភាក្សាលើខ្លឹមសារលើមាត្រានីមួយៗ ដើម្បីធានានូវអនុលោមភាព តាមច្បាប់ជាតិ និងច្បាប់អន្ដរជាតិ ទាក់ទិននឹងសុវត្ថិភាព និងសន្ដិសុខ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ក៏ដូចជាការធានាដល់ការប្រកួត ប្រជែង ការរួមចំណែកការពារបរិស្ថាន និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងអ្នកផ្ដល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ពិសេសការ ជំរុញអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងភាពធន់ ស្របតាមគោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ